និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប ១៨៣នាក់ឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំ​សិក្សា២០២៣-២០២៤

2024/09/23 08:57:16 pm        170

និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន១៨៣នាក់ បាន​ឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤ ជំនាន់ទី២៦ ឯកទេស​តុប​តែង​លម្អ នៃស្ថាបត្យកម្ម, ជំនាន់ទី៣២ ឯកទេសវិចិត្រកម្ម, ជំនាន់ទី៣០ ឯកទេសចម្លាក់ និង​ជំនាន់​ទី១៥ ឯកទេសគំនូរសារគមនាគមន៍, នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។

លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានលើកឡើងថា ក្នុង​ឆ្នាំ​សិក្សា​២០២៣-២០២៤ មិនខុសពីឆ្នាំសិក្សាមុនៗ ដែលមហាវិទ្យាល័យសិល្បៈសូនរូប តែង​តែ​រៀប​ចំ​ឲ្យមានការប្រឡងបញ្ចប់បរិញ្ញាបត្រដល់និសិ្សតដែលបានរៀនចប់ ដោយជោគ​ជ័យ​ក្នុង​ថ្នាក់​បរិញ្ញា​បត្រ​ឆ្នាំទី៤។ ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ដែលគិតចាប់ពីខែធ្នូ ឆ្នាំ​២០២៣ មកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ និសិ្សតទាំងអស់ពុះពារការលំបាក ដោយ​ឈរ​លើ​ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចដែលសាមីខ្លួនត្រូវប្រឡង រហូតដល់​បាន​បញ្ចប់​កិច្ច​ការជាស្ថាពរយកមកដាក់ការពារ នៅចំពោះមុខឯកឧត្តម លោក លោកស្រី ដែល​ជា​គណៈកម្មការ​កំណែនាថ្ងៃ​នេះ។ និសិ្សតដែលជាបេក្ខជនត្រូវប្រឡងក្នុងឆ្នាំនេះ សរុបមានចំនួន ១៨៣​នាក់ ក្នុងនោះមាន៖ ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន១១៣នាក់ នារី​៨៥​នាក់, ឯកទេសគំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី១៦នាក់, ឯកទេសវិចិត្រកម្ម មាន​ចំនួន​៧នាក់ នារី៤នាក់, ឯកទេសចម្លាក់ មានចំនួន២នាក់ និងលោកគ្រូ អ្នកគ្រូ បំពេញយក​បរិញ្ញា​បត្រ​សូន​រូប មានចំនួន១៤នាក់ នារី៨នាក់។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងនាម​ក្រុម​ប្រឹក្សា​ភិបាល ដ៏ដូចជាតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិតជាមានកិត្តិយស​បាន​ចូល​រួម​ក្នុង​ពិធី​បើក និងបិទនៃការប្រឡងបញ្ចប់បរិញ្ញាបត្រតាមបណ្តាមហាវិទ្យាល័យនីមួយៗ ក៏​ដូច​ជា​មហា​វិទ្យាល័យសិល្បៈសូនរូប ក្នុងការប្រឡងបញ្ចប់ចុងក្រោយគេប្រចាំឆ្នាំ ក្នុងចំណោ​មម​ហាវិ​ទ្យាល័យ​ទាំង៥ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ប៉ុន្តែអ្វីដែលមិនអាចបំភ្លេចបាននោះ គឺការខិតខំប្រឹងប្រែងរបស់លោកព្រឹទ្ធបុរស និងលោកសាស្រ្តាចារ្យ ព្រឹទ្ធាចារ្យ ដែលខិត​ខំ​ផ្ទេរ​ចំណេះ​ជំនាញទៅដល់ក្មួយៗនិសិ្សត។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានណែនាំដល់និស្សិតបេក្ខជនឡើងការពារស្នាដៃប្រឡងបញ្ចប់នាថ្ងៃនេះ ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យច្បាស់អំពីប្រវតិ្តសាស្រ្ត ប្រវតិ្តសិល្បៈខ្មែរ ដើម្បីជៀសវាងនៅពេលសរសេរសារណា និង​ឡើង​ការពារកុំឲ្យខុសខ្លឹមសារ។ ដូច្នេះទាម​ទារ​ឲ្យ​មាន​ការ​រៀន​អំពី​ចំណេះ​ដឹង​ទូទៅ​ផ្នែក​ប្រវតិ្ត​សាស្រ្ត ប្រវតិ្តសិល្បៈខ្មែរ និង​សូម​កុំ​ផ្តោត​លើ​ជំនាញខ្លាំងពេក៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        1
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm