នាវាកងទ័ពជើងទឹកអង់គ្លេស ចូលចតធ្វើទស្សនកិច្ចលើកកម្ពស់ទំនាក់ទំនង និងពង្រឹង​កិច្ចសហប្រតិបត្ដិការ

2024/09/23 09:17:48 pm        337

នាវាកងទ័ពជើងទឹកអង់គ្លេស ១គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៤ ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចលើកកម្ពស់​ទំនាក់ទំនង និង​ពង្រឹងកិច្ចសហប្រតិបត្តិការល្អ​ រវាងកងទ័ពជើងទឹក​ប្រទេសទាំងពីរកម្ពុជា-អង់គ្លេស ។

នៅក្នុងឱកាសទទួលស្វាគមន៍នៅកំពង់ផែ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការ​រង​មូល​ដ្ឋាន​សមុទ្ររាម ប្រាប់ថា លោកបានដឹកនាំ​នាយនាវី​ចំនួន​ ៤២រូប​ អញ្ជើញទៅ​ទទួលស្វាគមន៍ នាវា​ក​ងទ័ពជើងទឹកអង់គ្លេស ឈ្មោះ HMS SPEY (P234) ដឹកនាំដោយលោកវរនាវីទោ ប៉ូល​ ខេដឌី​ (Cdr Paul Caddy) មេបញ្ជាការនាវា និងកងនាវិក ៦៣រូប ។ ការចូលចតរបស់នាវាកងទ័ពជើងទឹកអង់គ្លេស នាពេលនេះ ក្នុងដំណើរបំពេញទស្សនកិច្ច​ជា​ផ្លូវ​ការ​​​នៅព្រះរាជាណាចក្រកម្ពុជារយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុងគោលបំណង ​ដើម្បីពង្រឹង​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ ដើម្បី​បង្កើន​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការល្អ​ រវាងកងទ័ពជើងទឹក​ប្រទេសទាំងពីរកម្ពុជា-អង់គ្លេស​ ឱ្យកាន់តែល្អប្រសើរឡើង ។

លោក បន្ដថា នាវានេះ មានបណ្តោយ​ជាង ៩០ម៉ែត្រ​ ទទឹងជាង ១៣​ម៉ែត្រ កម្ពស់ជាង ៣០ម៉ែត្រ​ ជម្រៅទឹកជាង ​៤ម៉ែត្រ​ ។ ក្នុងដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេសនាពេលនេះ គណៈ​ប្រតិភូបានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ឧត្តមនាវីទោ ម៉ី ឌីណា មេ​បញ្ជាការ​មូលដ្ឋាន​សមុទ្ររាម និងជួបសំដែងការគួរសមជាមួយលោកម៉ាង ស៊ីណេត អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ និងមានការហ្វឹកហាត់រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ព​ជើង​ទឹក​ប្រទេស​អង់គ្លេស មានកម្មវិធីសប្បុរសធម៌ វប្បធម៌ ការប្រកួតកីឡារួមគ្នា និងដំណើរ​ទស្សនា​ការ​​អភិវឌ្ឍរបស់ខេត្ត ក៏ដូចជាតំបន់ទេសចរណ៍នានាក្នុងក្រុងព្រះសីហនុ។ល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm