អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីនឹងមិនចូលរួមលទ្ធភាពកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ស្តីពីប្រទេសអ៊ុយក្រែននោះទេ ពីព្រោះថា ជំនួបនេះ មិនពាក់ព័ន្ធនឹងការដោះស្រាយជម្លោះទេ។
អ្នកស្រី Zakharova បានធ្វើការអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពលើកទី២ ក្នុងខែ វិច្ឆិកា ដែលលោកមានបំណងអញ្ជើញតំណាងរុស្ស៊ីចូលរួម។

អ្នកស្រី បាននិយាយនៅលើគេហទំព័ររបស់ក្រសួងថា៖«អ្នកតំណាងរុស្ស៊ី មិនបានចូលរួមក្នុងកិច្ចប្រជុំណាមួយ ក្រោមអ្វីដែលគេហៅថា ដំណើរការកិច្ចប្រជុំនៅរមណីយដ្ឋានប៊ឺហ្គែនស្តុក (Burgenstock)នៃប្រទេសស្វ៊ីស ហើយមិនមានគម្រោងធ្វើដូច្នេះទេ។ ដំណើរការនេះ មិនមានជាប់ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពិតប្រាកដនោះទេ»។
លោកស្រី Zakharova បានបន្ថែមថា កិច្ចប្រជុំកំពូលនេះ មានគោលបំណងលើកកម្ពស់រូបមន្តរបស់លោក ហ្សេឡិនស្គីដែលមិនអាចដំណើរការបាន ជាមូលដ្ឋានតែមួយគត់សម្រាប់ការដោះស្រាយជម្លោះ ដោយស្វែងរកការគាំទ្រពីអន្តរជាតិ និងប្រើប្រាស់ជំនួបនេះ ជាវេទិកាមួយ ដើម្បីផ្តល់ឱសានវាទដល់ប្រទេសរុស្ស៊ីឲ្យចុះចាញ់ប៉ុណ្ណោះ។