ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាកស៍ (Interfax) បានរាយការណ៍នៅថ្ងៃចន្ទ (២៣ កញ្ញា) នេះដោយដកស្រង់សម្ដីក្រសួងការពារជាតិរុស្ស៊ីថា អង្គភាពអាកាសចរនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានធ្វើសមយុទ្ធដែលអនុវត្តការការហ្វឹកហ្វឺនប្រយុទ្ធនៅសមុទ្រខ្មៅ ដើម្បីស្វែងរក និងកម្ទេចគោលដៅយានដ្រូនតាមផ្លូវអាកាស និងសមុទ្រ។

ទីភ្នាក់ងារនេះបានដកស្រង់សម្តីរបស់ក្រសួងថា «ភារកិច្ចបេសកកម្មប្រយុទ្ធនេះត្រូវបានធ្វើឡើងនៅក្នុងទីងងឹត នៅរយៈកម្ពស់ខុសៗគ្នា និងរួមបញ្ចូលការឡើងទៅក្នុងមណ្ឌលអាកាសស្ងប់របស់ផែនដី ដល់កម្ពស់ជាង ១៣គីឡូម៉ែត្រ របស់បុគ្គលិក» ។
Interfax បានរាយការណ៍ថា កងវរសេនាធំនៃអង្គភាពអាកាសចរវាយលុករបស់កងទ័ពជើងទឹក និងការពារដែនអាកាសនៃកងនាវាចរសមុទ្រខ្មៅ បានចូលរួមនៅក្នុងសមយុទ្ធនេះ ដោយប្រើយន្តហោះចម្បាំងទំនើបពីរកៅអី ម៉ាស៊ីនភ្លោះ ឈ្មោះថា ស៊ូឃួយ ស៊ូឃួយ ស៊ូ-៣០អេសអ៊ឹម (Sukhoi Su-30SM)។

កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី បាននឿយហត់ទាំងជើងគោក និងសមុទ្រ អស់រយៈពេលពីរឆ្នាំកន្លះមកនេះដោយសារសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែន ថ្វីត្បិតតែចាញ់ប្រៀបខ្លាំងនៅក្នុងកម្លាំងទ័ពជើងទឹកក៏ដោយ ប៉ុន្តែបានបង្កការខូចខាតមួយចំនួនដល់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលមានមូលដ្ឋានសំខាន់នៅក្នុងកំពង់ផែតំបន់ សេវ៉ាស្តូភូល (Sevastopol) នៅលើឧបទ្វីបគ្រីម៉េ៕