អ៊ីស្រាអែល បិទការិយាល័យទូរទស្សន៍ Al Jazeera នៅតំបន់វេសបែង

2024/09/23 10:38:02 pm        644

វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍ថា ទាហានអ៊ីស្រាអែល បានវាយលុកការិយាល័យរបស់ទូរទស្សន៍កាតា Al Jazeera នៅតំបន់វេសបែង ( West Bank)ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ ដោយបញ្ជាឲ្យបិទការិយាល័យនេះ។

ទូរទស្សន៍ Al Jazeera បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«កងកម្លាំងអ៊ីស្រាអែលដែលកាន់កាំភ្លើងគ្រប់ដៃ បានចូលទៅក្នុងការិយាល័យរបស់ទូរទស្សន៍នេះ នៅទីក្រុងរ៉ាម៉ាឡា( Ramallah) ក្នុងតំបន់វេសបែង ដោយបញ្ជាឲ្យបុគ្គលិកឈប់សម្រាក និងបិទទ្វាររយៈពេល ៤៥ថ្ងៃ»។

Al Jazeera បានចាក់ផ្សាយរូបភាពវីដេអូ នៅលើប៉ុស្តិ៍ជាភាសាអារ៉ាប់របស់ខ្លួន ដែលបង្ហាញពីកងទ័ពប្រដាប់អាវុធ ខ្លះពាក់ម៉ាស់ ចូលទៅក្នុងការិយាល័យ និងប្រគល់សេចក្តីសម្រេចឲ្យបិទ។

វិទ្យុកងទ័ព បានដកស្រង់សម្តីមន្ត្រីយោធាអនាមិក ដែលនិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើង «ស្របតាមការណែនាំផ្នែកនយោបាយ និងច្បាប់ បន្ទាប់ពីទូរទស្សន៍នេះ ត្រូវបានគេកំណត់ថា ការផ្សាយរបស់ខ្លួន ប៉ះពាល់ដល់សន្តិសុខរបស់រដ្ឋអ៊ីស្រាអែល»។

យោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីប្រតិបត្តិការនេះទេ។

កាលពីខែឧសភា នគរបាលអ៊ីស្រាអែល បានឆ្មក់ចូលការិយាល័យរបស់ទូរទស្សន៍ Al Jazeera នៅក្នុងក្រុងហ្ស៊េរុយសាឡឹមខាងកើត ដោយរឹបអូសឧបករណ៍ផ្សេងៗ បិទការផ្សាយក្នុងប្រទេសអ៊ីស្រាអែល និងបិទគេហទំព័ររបស់ខ្លួន។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        16
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        35
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm