ទឹកជំនន់បានជម្លៀសប្រជាជន ៨.៥៤៥ នាក់ នៅក្នុងរដ្ឋជាច្រើនរបស់ប្រទេសម៉ាឡេស៊ី គិតត្រឹមរសៀលថ្ងៃអាទិត្យ។

យោងតាមក្រសួងសុខុមាលភាពសង្គមរបស់ប្រទេស បានឱ្យដឹងថា រដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺរដ្ឋ Kedah ដោយប្រជាជន ៨.៣៩៤នាក់ ត្រូវបានផ្តល់ទីជម្រកនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួន៤១កន្លែង។

នាយករដ្ឋមន្ត្រី លោក Anwar Ibrahim បានប្រកាសផ្តល់ជំនួយចំនួន១៣លានរីងហ្គីត (៣ លានដុល្លារអាមេរិក) សម្រាប់ជនរងគ្រោះនៅក្នុងរដ្ឋ Kedah បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ ហើយបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល ពិនិត្យគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការពន្យារពេល។
ក្រសួងឧតុនិយម ធ្លាប់បានព្រមានពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ខណៈរដូវភ្លៀងមូសុងនិរតី នឹងកើតមានដោយអាកាសធាតុមិនអំណោយផលខ្លាំង ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ ខែកញ្ញា។