មន្ត្រីសន្តិសុខ៖ ឆ្មាំអ៊ីរ៉ង់ហាមមិនឲ្យប្រើឧបករណ៍ទំនាក់ទំនង ក្រោយក្រុមហេសបូឡាត្រូវបានវាយប្រហារ

2024/09/23 11:02:33 pm        46

មន្ត្រីសន្តិសុខអ៊ីរ៉ង់ជាន់ខ្ពស់ ២រូប បានប្រាប់សារព័ត៌មាន Reuters ថា អង្គភាពឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់ (IRGC) បានបញ្ជាឲ្យសមាជិកទាំងអស់របស់ខ្លួនបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងណាមួយ បន្ទាប់ពីម៉ាស៊ីនផ្ញើសា Pager និងវិទ្យុទាក់ទង Walkie-Talkies ដែលត្រូវបានប្រើប្រាស់ដោយសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហេសបូឡា នៅប្រទេសលីបង់ បានផ្ទុះនៅក្នុងការវាយប្រហារ ដែលបណ្ដាលឲ្យអ្នកបាត់បង់ជីវិត កាលពីសប្តាហ៍មុន។

មន្ត្រីសន្តិសុខម្នាក់ បាននិយាយថា ប្រតិបត្តិការទ្រង់ទ្រាយធំមួយ កំពុងដំណើរការដោយ IRGC ដើម្បីត្រួតពិនិត្យឧបករណ៍ទាំងអស់ ដោយមិនត្រឹមតែឧបករណ៍ទំនាក់ទំនងប៉ុណ្ណោះទេ។ មន្ត្រីរូបនោះបានបញ្ជាក់ថា ឧបករណ៍ទាំងនេះភាគច្រើនផលិតនៅក្នុងស្រុក ឬនាំចូលពីប្រទេសចិន និងរុស្ស៊ី។

អ៊ីរ៉ង់មានការព្រួយបារម្ភអំពីការជ្រៀតចូលដោយភ្នាក់ងារអ៊ីស្រាអែល ក្នុងនោះរួមទាំងជនជាតិអ៊ីរ៉ង់ ពាក់ព័ន្ធនឹងបញ្ជីប្រាក់បៀវត្សរ៍របស់អ៊ីស្រាអែលផងដែរ ហើយការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើបុគ្គលិកនានា បានចាប់ផ្តើមរួចហើយ ដោយបានកំណត់គោលដៅលើសមាជិកថ្នាក់កណ្តាល និងជាន់ខ្ពស់របស់ IRGC។ នេះបើតាមការឲ្យដឹងបន្ថែមរបស់មន្ត្រីរូបនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារភាពរសើបនៃបញ្ហានេះ។ 

យ៉ាងណាក្ដី ទាំងក្រសួងការបរទេស ការពារជាតិ និងក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់ មិនបានឆ្លើយតបភ្លាមៗនោះឡើយ សម្រាប់ការសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters ពាក់ព័ន្ថនឹងការលើកឡើងនេះ។ 

គួរបញ្ជាក់ថា ក្នុងការវាយប្រហារដែលមានការសម្របសម្រួល ឧបករណ៍ផ្ញើសារ Pager បានផ្ទុះ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅ នៅទូទាំងបន្ទាយរបស់ក្រុមហេសបូឡា។ ហើយមួយថ្ងៃបន្ទាប់ វិទ្យុទាក់ទង Walkie-Talkies របស់ក្រុមហេសបូឡា រាប់រយបានផ្ទុះ។ ការវាយប្រហារនេះ បានសម្លាប់មនុស្ស ៣៩នាក់ ខណៈជាង ៣.០០០នាក់ បានរងរបួស។ លីបង់ និងហេសបូឡា និយាយថា អ៊ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ចំណែកអ៊ីស្រាអែលទាំងមិនបានបដិសេធ និងមិនបានបញ្ជាក់ពីការពាក់ព័ន្ធដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm