អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល (Olaf Scholz) បានអំពាវនាវឲ្យមានកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារសមាសភាពរបស់ខ្លួន លែងស្របតាមស្មារតីនៃសម័យកាលហើយនោះ។
លោកបាននិយាយនៅក្រៅកិច្ចប្រជុំកំពូលស្តីពីអនាគតរបស់អង្គការសហប្រជាជាតិថា៖«ស្ថាប័ននេះ ត្រូវបានបង្កើតឡើងក្រោមស្តង់ដានៃសម័យបុរាណ ដោយមានទ្វីប និងប្រទេសជាច្រើន ដែលគួរតែនៅក្នុងក្រុមប្រឹក្សាសន្តិសុខនេះ ជាអចិន្តៃ្រយ៍ ឬជារៀងរហូត»។
ក្នុងពេលជាមួយគ្នានោះ លោក បានថ្លែងថា លោកមិនយល់ពីជំហររបស់រុស្ស៊ីលើកតិកាសញ្ញាសម្រាប់អនាគត ដែលត្រូវបានអនុម័ត មុនការពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិនោះទេ។
កិច្ចប្រជុំកំពូលនៃអនាគត កំពុងដំណើរការនៅទីស្នាក់ការUN នៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២២ និង ២៣ ខែកញ្ញា មុនពេលការជជែកពិភាក្សានយោបាយនៃសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតUN។ គោលដៅនៃកិច្ចប្រជុំកំពូល គឺដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាសាកល និងបង្កើតដំណោះស្រាយរួម។ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមប្រឹក្សាសន្តិសុខUN មិនបានចូលរួមនៅក្នុងជំនួបនេះ ក្នុងកម្រិតនៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនោះទេ។ កិច្ចប្រជុំកំពូលនេះ បានអនុម័តឯកសារសំខាន់ៗចំនួនបីគឺ កតិកាសញ្ញាសម្រាប់អនាគត កិច្ចព្រមព្រៀងឌីជីថលសកល និងសេចក្តីថ្លែងការណ៍ស្តីពីមនុស្សជំនាន់ក្រោយ។