ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី យាងនិវត្តមកប្រទេសវិញក្រោយ ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

2024/09/23 11:15:24 pm        799

នៅរសៀលថ្ងៃទី២៣កញ្ញានេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហា​ក្សត្រ នៃព្រះរាជា ណា ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ​អង្គ​ទាំង​ទ្វេសព្វព្រះរាជហឫទ័យ បានស្ដេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ បន្ទាប់​ពី​បាន​ស្តេច​យាងទៅកាន់រដ្ឋធានីប៉េកាំងកាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤ ដើម្បីស្តេចយាងទៅ ពិនិ ត្យនិងព្យា បាលព្រះរាជសុខភាពជាទៀងទាត់ តាមការកំណត់របស់ក្រុមវេជ្ជបណ្ឌិតចិន។

យាង និង អញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, សម្តេច ឯកឧត្តម ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល  ,ព្រះរាជវង្សា​នុវង្ស មន្ត្រីអ្នកមុខ អ្នកការជាច្រើនទៀត។

ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងប្រជារាស្ត្រខ្មែរ មាន​សេច​ក្តីសោមនស្សរីករាយ ដោយបានបួងសួង ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ​មហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល​ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្ម​យឺន​យូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដ៏យូរអង្វែង​ដល់​ប្រជា​រាស្ត្រ​ខ្មែរ បានជ្រកកោនដោយសុខដុមរមនា ។

គួរបញ្ជាក់ថា៖ ក្នុងឱកាសស្តេចគង់ប្រថាប់នៅរដ្ឋធានីប៉េកាំង ឱ្យក្រុមវេជ្ជបណ្ឌិតចិនពិនិត្យ និង​ព្យាបាល ព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេមួយរយៈនៅទីនោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរព​សក្កា​រៈ​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញដឹកនាំ​គណៈ​ប្រតិភូ​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​នា​ព្រះរាជ​ដំណាក់រដ្ឋធានីប៉េកាំង និងតង្វាយពីឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ថ្វាយអង្គសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវនំ​សំពះ​ព្រះ​ខែ និងផ្លែឈើដ៏ប្រណិត,នំសំពះព្រះខែ ស្រា និងតែ ពីឯកឧត្តម Yang Guangyu ចាង​ហ្វាង​សណ្ឋាគារភ្ញៀវរដ្ឋទាយ៉ុតថៃ ក្នុងឱកាសបុណ្យនិទាឃរដូវ នៅព្រះរាជដំណាក់​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​២​ខែកញ្ញា ។ នៅវេលាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី​ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចសព្វ​ព្រះរា​ជ​ហឫទ័យ​ប្រោស​ព្រះរាជទានព្រះរាជសវនការជូន ឯកឧត្តម Zhao Leji ប្រធានសភាប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយព្រះអង្គក៏សព្វ​ព្រះរាជហឫទ័យ​ព្រះបរមរាជា​នុញ្ញាតប្រោស​ព្រះរាជ​ទាន​ថ្វាយ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស និងព្រះបុត្រាបុត្រី យាងចូលក្រាប​ថ្វាយ​បង្គំ​គាល់ នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនផងដែរ ។

រាប់​ចាប់តាំងពីសម័យកាលដំបូងនៃការកកើតចំណងមិត្តភាពកម្ពុជា-ចិនថ្នាក់​ដឹក​នាំ​ចិន​បាន​ថ្វាយ​នូវ​វន្ទនកិច្ច និងបដិសណ្ឋារកិច្ចយ៉ាងល្អប្រពៃបន្ថែមពីលើពិធីការការទូតដ៏ទៃទាំងទ្បាយ តួរយ៉ាង​ដូច​ជា​ការថ្វាយនូវក្រយាជារឿយៗ រួមជាមួយសារលិខិតបង្ហាញពីក្តីនឹករលឹក មនោសច្ចេតនា​រាប់​អាន​ពី​សំណាក់ឯកឧត្តមជូ អេន ឡាយ ថ្វាយព្រះបរមរតនកោដ្ឋ គ្រាព្រះអង្គគង់​ប្រថាប់​នាប្រទេស​ចិន​កាលពីអតីតកាលកន្លងទៅ ។ ទាំងនេះបានបង្ហាញថា ចំណងមិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-ចិន គឺជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងមានអតីត​កាល​ដ៏​យូរ​អង្វែងជាមួយ​និង​អនុស្សាវរីយ៍​ជាច្រើន៕ អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm