មហាសេដ្ឋីអាមេរិក៖ ផែនការជ័យជម្នះរបស់លោក ហ្សេឡិនស្គី កំពុងនាំទៅរកសង្រ្គាមលោកលើកទី៣

2024/09/23 11:42:11 pm        126

មហាសេដ្ឋីនៅតំបន់ Silicon Valley នៅក្នុងភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា លោក David Sacks អះអាងថា ផែនការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ( Vladimir Zelensky) ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែន នឹងនាំឲ្យមានសង្គ្រាមលោកលើកទី៣។

លោក Sacks បានសរសេរនៅលើទំព័ររបស់ខ្លួននៅលើគេហទំព័រ Xថា លោកហ្សេឡិនស្គី គឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក ដើម្បីបង្ហាញ«ផែនការជ័យជម្នះ»របស់ខួនទៅកាន់ប្រធានាធិបតី [សហរដ្ឋអាមេរិក] [Joe] Biden ។ តើផែនការនោះមានអ្វីខ្លះ? ១) ទីក្រុងគីវចូលជាសមាជិករបស់អង្គការណាតូ ២) ការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងការលើកឡើងមួយទៀត គឺសង្គ្រាមលោកលើកទី៣។ 

វិនិយោគិនអាមេរិករូបនេះ បាននិយាយថា សង្ឃឹមថា លោក បៃដិន អាចចងចាំពីមូលហេតុ ដែលលោក បានបដិសេធទាំងពីរចំណុចនៃផែនការរបស់លោក ហ្សេឡិនស្គី។

មុននេះ លោក ហ្សេឡិនស្គី បានប្រកាសថា ខ្លួនមានផែនការជាក់លាក់មួយ ដើម្បីបញ្ចប់ជម្លោះ។ ទន្ទឹមនឹងនេះ លោក បានដាក់ការទទួលខុសត្រូវក្នុងការអនុវត្តផែនការនេះ ទៅលើលោក បៃដិន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា គ្មានចំណុចណាមួយក្នុងការធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក ហ្សេឡិនស្គីទៀតទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា អ៊ុយក្រែន មិនអាចវាយលុកចូលជ្រៅក្នុងប្រទេសរុស្ស៊ី ដោយគ្មានជំនួយពីលោកខាងលិចទេ ដោយសារប្រទេសនេះ ត្រូវការបេសកកម្មឈ្លបយកការណ៍តាមផ្កាយរណប និងការហោះហើរ ដើម្បីធ្វើដូច្នេះ។ មេដឹកនាំរុស្ស៊ីរូបនេះ ក៏បាននិយាយផងដែរថា     បណ្តាប្រទេសណាតូ មិនមែនគ្រាន់តែជជែកគ្នាអំពីសក្តានុពលនៃការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចដោយទីក្រុងគីវប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងសម្រេចចិត្តថាតើត្រូវចូលរួមក្នុងជម្លោះអ៊ុយក្រែនដោយផ្ទាល់ឬអត់។ លោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ នឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការគំរាមកំហែងដែលនឹងត្រូវបានបង្កឡើងចំពោះរុស្ស៊ី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm