ខយ តេ បំបែកឯតទគ្គកម្ម «អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ»

2024/09/23 11:44:27 pm        73

ខយ តេ បានប្រកាសយ៉ាងមោទនអំពីភាពជោគជ័យ នៃយុទ្ធនាការបរិច្ចាគឈាមរបស់ខ្លួនជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមឈ្មោះ «អ្នកជាវីរៈជន ឈាមអ្នកជីវិតគេ» ដោយបានបំបែកឯតទគ្គកម្ម «អ្នកបរិច្ចាគឈាមច្រើនជាងគេក្នុងមួយថ្ងៃ» នាឱកាសសម្ពោធ សាខាថ្មី ខយ តេ ២០០៤។

ព្រឹត្តិការណ៍នេះ បានទាក់ទាញសធារណជនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដោយមានអ្នកស្ម័គ្រចិត្តជិត ១០០០ នាក់មកពីជាង ១០ ប្រទេសចូលរួម។ ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ អ្នកដែលអាចបរិច្ចាគឈាមបានមានចំនួនរហូតដល់ ៧៤៩ នាក់ ភាគច្រើនជាអ្នកបរិច្ចាគលើកដំបូង។

លោកស្រី ម៉ា យ៉ាហ្វិន ស្ថាបនិក និងជាអគ្គនាយិកា ខយ តេ គ្រុប បានចូលរួមបរិច្ចាគឈាម​ជាលើកដំបូង​ក្នុងជីវិតរបស់លោកស្រីហើយបង្ហាញការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងសរសើរអំពីស្មារតីយុទ្ធនាការនេះ។

លោកស្រី ម៉ា បាននិយាយថា លោកស្រីពិតជាស្ងើចសរសើរចំពោះទឹកចិត្តសប្បុរស និងក្តីមេត្តាពីអ្នកចូលរួមគ្រប់គ្នា។ លោកស្រីបន្តថា នេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្តសប្បុរស និងភាពរួបរួមគ្នារបស់ប្រជាជនកម្ពុជា។

លោកឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកក្រុមហ៊ុន ខយ តេ បានថ្លែងអំណរគុណ​ចំពោះអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមទាំងអស់ និងក្រុមការងារនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ លោកបន្តថា ខយ តេ រៀបចំព្រឹត្តិការណ៍នេះ​ឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់​ប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម។ ខយ តេ ជ្រើសរើសថ្ងៃ១៨ កញ្ញា ព្រោះជាថ្ងៃបិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជានិមិត្ដរូប​នៃស្មារតីសប្បុរសធម៌​របស់ប្រជាជនកម្ពុជា។

លោកឧកញ៉ាបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះនឹងធ្វើឱ្យថ្ងៃសម្ពោធសាខាថ្មីរបស់​លោក​ឧកញ៉ាឱ្យកាន់តែមានន័យនឹងគួរឱ្យចងចាំ។ លោកស្នើនឹងលើកទឹកចិត្តដល់ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗ ឱ្យព្យាយាមបំបែកកំណត់ត្រានេះ ដើម្បីឱ្យមានការយល់ដឹង និងសម្រេច​បាននូវការបរិច្ចាគឈាមពីសាធារណជនកាន់តែច្រើន។

សូមជម្រាបថា ការបំបែកឯតទគ្គកម្មនេះ បានបញ្ជាក់ពីសេចក្ដីមោះមុត និងការប្តេជ្ញាដ៏ខ្លាំងក្លា​របស់ក្រុមហ៊ុន ខយ តេ ក្នុងការបង្កើតផលវិជ្ជមានជូនសង្គម។ ឈាមដែលបានបរិច្ចាគ​តាមរយៈអ្នកស្ម័គ្រចិត្តពីយុទ្ធនាការនេះនឹងជួយក្រុមគ្រូពេទ្យសង្គ្រោះជីវិតមនុស្សទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនោះលោកឧកញ៉ា ឃន ឈុនដារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ទៅ​កាន់​អ្នកស្ម័គ្រ​ចិត្តចូលរួមបរិច្ចាគឈាម និងដៃគូសហការទាំងអស់ដែលបានរួមចំណែក​ធ្វើឱ្យព្រឹត្តិការណ៍នេះ​ ទទួលបានភាពជោគជ័យយ៉ាងក្រៃលែង។ លោកបន្តថា រាល់តំណក់ឈាមគឺមានសារសំខាន់ ​និងរាល់ការបរិច្ចាគអាចជួយសង្គ្រោះជីវិតមនុស្ស៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        41
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        94
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm