គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យការងារថែទាំផ្លូវជនបទចំនួន១០ខ្សែ សរុបប្រវែង ១០៤គីឡូ ក្នុងខេត្តពោធិ៍សាត់

2024/09/24 12:01:25 am        788

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមនិង​ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួម​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ និងវាយតម្លៃ លើការងារថែទាំជាប្រចាំផ្លូវជនបទចំនួន១០ខ្សែក្នុងខេត្តពោធិ៍សាត់ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្លូវទាំង​១០​ខ្សែ​នេះ​មាន​ទទឹង​ចន្លោះពី៥ ម៉ែត្ររហូតដល់៨ម៉ែត្រ ហើយសរុបមានប្រវែង ១០៤គីឡូម៉ែត្រ និង៣៥០​ម៉ែត្រ ស្ថិតនៅតាមបណ្តាឃុំ-សង្កាត់ចំនួន១២ ក្នុងស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុក​ក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ។ ចំពោះ​ការងារ​ថែ​ទាំ​ជា​ប្រចាំ​ផ្លូវ​ទាំ​ង​១០​ខ្សែ​នេះ គឺអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវវិកាជំពូក៦១ ជា​ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមនិងគណៈកម្មាធិការអន្តរក្រសួង បាន​ជួប​សំណេះ​សំណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម​បណ្ឌិត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបណ្ឌិតបានជម្រាបជូនថា គណៈ​កម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ លើការ​អនុវត្តន៍​របស់​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការងារថែទាំផ្លូវជនបទដែលបានកសាងកន្លងមក ជា​លទ្ធផលគណៈកម្មាធិការបានទទួលយក១០០ភាគរយក្នុងអនុវត្តន៍ការថែទាំបានល្អផ្លូវទាំង១០ខ្សែ​នោះ នៅមានគុណភាពល្អប្រសើរ អាចបន្ត​បម្រើ​ផល​ប្រយោជន៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ និងដឹកកសិផល ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជំរុញ ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ និងអាជ្ញាធរ​មូលដ្ឋានត្រូ​វ​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​ផ្លូវ​ទាំង​នោះ​ដើម្បី​ការ​ប្រើប្រាស់​បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបលូរំដោះទឹកដែលមានស្រាប់ ហើយ​ពេល​ចាក់​ដី​ខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ព្រម​ទាំងត្រូវទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មាន​ប្រសាសន៍​បន្ត​ថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់​វិស័យ​ឱ្យ​កាន់​តែ​មាន​ភាព​រីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោម​បាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅ​អភិវឌ្ឍ​ប្រទេស​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុ​ង​ខិតខំ​ក្នុង​ការ​លុប​បំបាត់​ផ្លូវ​លំដី​សរ​ជន​បទ​មក​ជាផ្លូវ​ក្រាល​ក្រួសក្រហមជំនួសវិញ និងកំពុងកែប្រែផ្លូវ​ជនបទ​កាល​ក្រួស​ក្រហម​ឱ្យ​មក​ជា​ផ្លូវ​កៅ​ស៊ូ​រ​ជា​បន្តបន្ទាប់ ដើមជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្រៅពីការងារ​ស្ថាបនា​កសាង​ហេដ្ឋា​រចនា​សម្ធ័ន​ជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​លើ​ការងារ​ថែ​ទាំ​ផ្លូវ​ដើម្បី​អាយុ​កាលប្រើប្រាស់បានយូរអង្វែង ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm