នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអនាគតរបស់អង្គកាសហប្រជាជាតិ(UN)កាលពីថ្ងៃអាទិត្យ ដោយរូបលោកបានលើកឡើងពីចំណុចឆ្លុះបញ្ចាំងសកលលោក បង្កឡើងដោយសារអស្ថិរភាពកើនឡើង បម្រែបម្រួលអាកាសធាតុ និងវិសមភាពកើនឡើង ។
ដោយធ្វើការសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ទំនួលខុសត្រូវសមូហភាពនោះ លោក Trudeauបានជំរុញឲ្យប្រទេសជាច្រើន ទុកមួយឡែកការខ្វែងគំនិតគ្នារបស់ពួកគេ ហើយនិងការតតាំងការប្រឈមសកលលោកដ៏ធ្ងន់ធ្ងរ ។
លោកបានអំពាវនាវឲ្យមានការប្តេជ្ញាចិត្តជាថ្មីចំពោះពហុភាគីនិយម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ដើម្បីបម្រើពលរដ្ឋនៅទូទាំងពិភពលោក ឲ្យកាន់ល្អប្រសើរជាងមុន ។
កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនេះដែរ នឹងបន្តហូតដល់ថ្ងៃចន្ទ ទី ២៣នេះ ដោយបានរៀបចំមុនការជជែកដេញដោលទូទៅនៃមហាសន្និបាត UN ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារស្អែកនេះ ៕