នាយអគ្គសេនាធិការអ៊ីស្រាអែល Herzi Halevi បាននិយាយថា អ៊ីស្រាអែល «បានរៀបចំយ៉ាងល្អ» ហើយរៀបចំផែនការយ៉ាងហ្មត់ចត់នូវជំហានបន្ថែមទៀតរបស់ខ្លួនប្រឆាំងនឹងចលនាហេសបូឡាស៊ីអ៊ីត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
លោកបានបន្តថា៖«យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ដំណាក់កាលបន្ទាប់ ហើយកំពុងរៀបចំផែនការឲ្យបានត្រឹមត្រូវសម្រាប់ថ្ងៃខាងមុខ។ យើងនឹងនាំអ្នកស្រុកនៃកន្លែងតាំងទីលំនៅភាគខាងជើងរបស់អ៊ីស្រាអែល] ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយផ្តល់សុវត្ថិភាពដល់ពួកគេ ហើយប្រសិនបើក្រុមហេសបូឡា នៅតែមិនយល់ យើងនឹងបន្តការវាយលុក រហូតដល់ពួកគេ យល់កាន់តែច្បាស់។
យោងតាមលោក Halevi អ៊ីស្រាអែល មាន «សមត្ថភាពជាច្រើនទៀតដែលយើងមិនទាន់ដាក់ពង្រាយ [ប្រឆាំងនឹងក្រុមហេសបូឡា] យើងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនកម្រិតខ្ពស់ទាំងក្នុងការវាយលុក និងការការពារ»។