ក្រុមអ្នកភូមិរស់នៅភូមិ Ersekcsanad ស្ថិតនៅចម្ងាយ ១៨០គ.មភាគខាងត្បូងរដ្ឋធានី Budapest ប្រទេសហុងគ្រី នាំគ្នាធ្វើដំណើរតាមទូក កាលពីថ្ងៃអាទិត្យម្សិលមិញ ពេលដែលទឹកជំនន់ ឡើងដល់កម្រិតកំពូល ។
ទឹកជំនន់ ឡើងដល់កម្រិតកំពូលកាលពីយប់មិញ ដោយវាបន្តហូរទៅទិសខាងត្បូងឆ្ពោះទៅកាន់ទីទាំងជាច្រើននៅប្រទេសស៊ែរប៊ី និងប្រទេសក្រូអាត ។
ទឹកទន្លេ Danube ត្រូវបានគេរំពឹងថា នឹងឡើងដល់កម្រិតកំពូលដូចគ្នា ឬទាប់ជាងកម្ពស់ ៨ម៉ែត្រកន្លះ នៅទីក្រុង Budapest ដែលជាកម្រិតទឹកឡើងដល់ជិតកម្រិតជាប់កំណត់ត្រា ប៉ុន្តែនៅទាបជាងកម្រិតទឹកជំនន់ដែលគេបានមើលឃើញកាលពីឆ្នាំ ២០១៣ ។
រយៈពេល ១សប្តាហ៍កន្លងមនេះ គេមើលឃើញទឹកជំនន់បានបំផ្លិចបំផ្លាញតំបន់ជាច្រើនទូទាំងតំបន់អឺរ៉ុបកណ្តាល ធ្វើឲ្យមានការខូចខាតដល់ប្រទេសផ្សេងទៀតផងដែរ ចាប់ពីប្រទេសរ៉ូម៉ានី រហូតដល់ប្រទេសប៉ូឡូញ ៕