ទូរទស្សន៍រដ្ឋក្រិក៖ ជនអន្តោប្រវេសន៍ ៣នាក់ ស្លាប់ ហើយ ២៥នាក់ទៀត អត់ដឹងពីជោគវាសនា ក្រោយលិចទូកម្ដុំកោះ Samos

2024/09/24 01:03:07 am        36


ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ជនអន្តោប្រវេសន៍ ៣នាក់ បានបាត់បង់ជីវិត ហើយយ៉ាងហោចណាស់ ២៥នាក់ផ្សេងទៀត ត្រូវបានគេជឿថា កំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេ បានលិច នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) នៅម្ដុំកោះ Samos របស់ប្រទេសក្រិក។

ឆ្មាំល្បាតឆ្នេរក្រិក បានប្រាប់ថា មកទល់ពេលនេះ ខ្លួនបានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៥នាក់ហើយ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដោយនាវាឆ្មាំល្បាតឆ្នេរចំនួន ៤គ្រឿង និងឧទ្ធម្ភាគចក្រ កំពុងបន្តចេញពីឆ្នេរថ្មរបស់តំបន់ Agios Isidoros នៅភាគពាយព្យនៃកោះនេះ។

ប្រទេសក្រិក គឺជាច្រកផ្លូវដ៏ពេញនិយម ក្នុងការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប (EU) ពីសំណាក់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ក្នុងឆ្នាំ ២០១៥-២០១៦ នៅពេលដែលមនុស្សជិត ១លាននាក់បានទៅដល់កោះរបស់ប្រទេសនេះ ដែលភាគច្រើនធ្វើដំណើរតាមរយៈទូកពោង។ តែលំហូរមនុស្ស បានធ្លាក់ចុះ មុនពេលកើនឡើងវិញ កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        233
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        275
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm