រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា មន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត យល់ដឹងវឌ្ឍនភាព នៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

2024/09/24 01:15:04 am        32

ព្រះសីហនុ ៖ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា គោលបំណងនៃសិក្ខាសាលាថ្ងៃនេះ គឺជាការផ្សព្វផ្សាយលទ្ធផលនៃការ ប្រើប្រាស់ថវិកាកម្មវិធី ដើម្បីឱ្យមន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ទីរ អភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត យល់ដឹងវឌ្ឍនភាព នៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមូលដ្ឋានគ្រឹះ និងបំភ្លឺបន្ថែមលើ មុខងារវិភាជន៍ថវិកា

មុខងារការទិញ.លទ្ធកម្មសាធារណៈនិង មុខងារគណនីត្រូវសង ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងដូចនេះ នៅក្នុងពិធីបើកសិក្ខា សាលាស្តីពី “ ការផ្សព្វផ្សាយលទ្ធផលនៃការប្រើប្រាស់ថវិកាកម្មវិធី” ដោយមានការចូលរួមពី លោក លោកស្រី នាយកដ្ឋាន ផ្គត់ផ្គង់ និងហិរញ្ញវត្ថុ មន្ត្រីនាយកដ្ឋាន និង មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្ត នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ស្ថិតនៅក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ និងឆ្លងកាត់ បរិវត្តកម្មសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលស្តែងចេញឱ្យឃើញ តាមរយៈ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើក កម្ពស់ជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និង បានបន្តផ្តល់អាទិភាពលើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង ចាត់ទុកភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈជាឆ្អឹងខ្នងនៃការអនុវត្តរបៀបវារៈ គោលនយោបាយ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ។ 

ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងថ្ងៃដដែលនេះដែរ បានបិទសិក្ខាសាលា បន្ទាប់ពីបាន ដំណើរការសិក្ខាសាលា អស់រយៈពេល ពេញ ០១ ថ្ងៃកន្លងមក ។

ក្រោយពីបានស្តាប់ ការបូកសរុប លទ្ធផល នៃសិក្ខាសាលារួចមក ឯកឧត្តម បានកោតសរសើរ ចំពោះ លទ្ធផលដែលបានឆ្លុះបញ្ជាំងអោយឃើញថា សិក្ខាសាលាថ្ងៃនេះ ពិតជាបានផ្តល់នូវចំណេះដឹងបន្ថែម និងមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយដល់មន្ត្រីរាជការ នៅថ្នាក់ កណ្ដាល និងតាមមន្ទីរចំណុះក្រសួងអភិវឌ្ឍន៍ជនបទ លើមុខងារវិភាជន៍ថវិកា មុខងារការទិញ លទ្ធកម្មសាធារណៈ មុខងារគណនីត្រូវសង។

ឯកឧត្តមក៏បានបញ្ជាក់ថា កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានអនុវត្តឈានដល់ដំណាក់កាលទី ៤ ហើយ ដូចនេះការអភិវឌ្ឍ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំង និង ជាដំណោះស្រាយ ដ៏មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ 

ដូចនេះដើម្បីអនុវត្ត និងសម្រេចគោលនយោបាយ ក្រសួង ស្ថាប័ន ត្រូវមានអភិបាលកិច្ចល្អ ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួម អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យទៅថ្ងៃអនាគត៕


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        404
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        331
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm