យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣នាក់ មកពីគ្រួសារតែមួយ និងមនុស្សម្នាក់ទៀត រងរបួស នៅជំរំ al-Nuseirat នៅព្រឹកថ្ងៃចន្ទនេះ ។
សាក្សីម្នាក់ និយាយថា គ្រួសារមួយនេះ បានជ្រកកោននៅក្នុងសាលារៀន Khalid bin al-Walid ។
អ៊ីស្រាអែល បានបន្តសង្រ្គាមដ៏ឃោឃៅរបស់ពួកគេលើតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំមុន បើទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ(UN) ទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពក្នុងស្រុក បានឲ្យដឹងថា មនុស្សជិត ៤១.៤០០នាក់ ភាគច្រើននៃពួកគេគឺជាស្រ្តី និងកុមារ ត្រូវបានសម្លាប់ ចាប់តាំងពីពេលនោះមក ហើយមនុស្សជាង ៩៥.៧០០ បានរងរបួស ។
ការសម្លាប់រង្គាលរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន បានធ្វើឲ្យពលរដ្ឋស្ទើទាំងអស់នៅក្នុងដែនដីឡោមព័ទ្ធមួយនេះ ជម្លៀសខ្លួន ស្របពេលដែលការបិទច្រក បានធ្វើឲ្យកង្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរខ្លាំង ធ្វើឲ្យកើតមានកង្វះខាតទឹកស្អាត និងឱសថ ៕