ក្រុមមន្រ្តីអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា ជនស៊ីវិលយ៉ាងហោច ១៦នាក់ រួមទាំងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ផងដែរ បានរងរបួសកាលពីយប់ថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើទីក្រុងភាគអាគ្នេយ៍ Zaporizhzhia ។
អភិបាលក្រុង Zaporizhzhia លោក Ivan Fedorov បាននិយាយនៅលើបណ្តាញព័ត៌មានសង្គមTelegramថា រុស្ស៊ីបើការវាយប្រហារតាមច្រកអាកាសយ៉ាងហោច ៧លើកលើទីក្រុងរបស់លោក និងស្រុកជុំវិញ ដោយបានបំផ្លិចបំផ្លាញអគារផ្ទះល្វែង ១៣ខ្នង ស្ថាប័នអប់រំ រថយន្ត យានដ្ឋាន និងទីលំនៅឯកជន ជាច្រើនកន្លែងទៀត ។
ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយលើបណ្តាញព័ត៌មានសង្គមTelegramថា ក្រុមជួយសង្រ្គោះ បានជម្លៀសអ្នកស្រុកចេញពីអគារផ្ទះល្វែងរកការខូចខាតជាច្រើនខ្នង ។ យោងតាមព័ត៌មានបឋម រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ វាយប្រហារទីក្រុង Zaporizhzhia ។
ភាគីទាំង ២ បានច្រានចោលគោលដៅស៊ីវិលនៅក្នុងការវាយប្រហាររបស់ពួកគេ ប៉ុន្តែជនស៊ីវិលរាប់ពាន់នាក់ ដែលភាគច្រើននៃពួកគេគឺជាពលរដ្ឋអ៊ុយក្រែន បានស្លាប់ នៅក្នុងសង្រ្គាមដែលទីក្រុងម៉ូស្គូ បើកការវាយលុកទ្រង់ទ្រាយពេញលេញរបស់ពួកគេកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕


