WHO៖ ជិត ៣០.០០០ករណី ត្រូវបានសង្ស័យថា ជាជំងឺអុតស្វា (Mpox) នៅអាហ្វ្រិក ក្នុងឆ្នាំនេះ

2024/09/24 03:02:55 am        36


អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) បានឲ្យដឹងថា ការសង្ស័យជាជំងឺអុតស្វា ឬអឹមផក (Mpox) ប្រមាណជិត ៣០.០០០ករណី ត្រូវបានរាយការណ៍ នៅក្នុងទ្វីបអាហ្រ្វិក មកទល់ពេលនេះ ដោយភាគច្រើននៃករណីទាំងអស់នោះ មាននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលសម្ភារផ្គត់ផ្គង់ពាក់ព័ន្ធនឹងការធ្វើតេស្ត បានអស់ហើយ។

ស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិ (UN) មួយនេះ បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា មនុស្សជាង ៨០០នាក់ បានស្លាប់ ដោយសង្ស័យថា ជាជំងឺ Mpox នៅទូទាំងទ្វីបនេះ នាពេលនោះ។ ស្ថាប័ននេះបានបន្ថែមថា ប្រទេសជិតខាងអាហ្វ្រិកកណ្តាលរបស់ប្រទេសកុងហ្គោ គឺប៊ូរុនឌី ក៏រងគ្រោះដោយការផ្ទុះឡើងយ៉ាងខ្លាំងក្លានៃជំងឺនេះផងដែរ។

គួរបញ្ជាក់ថា ជំងឺ Mpox អាចឆ្លងតាមរយៈការមានទំនាក់ទំនងជិតស្និទ្ធ។ ជាធម្មតាមានស្ថានភាពស្រាលប៉ុណ្ណោះ ហើយការដែលអាចបណ្ដាលឲ្យស្លាប់ គឺជាករណីកម្រ។ ជាទូទៅ ជំងឺនេះបណ្តាលឲ្យមានរោគសញ្ញា ដូចជំងឺផ្តាសាយ និងដំបៅមានខ្ទុះ នៅលើរាងកាយ។

យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍របស់ WHO មិនបានផ្តល់តួលេខប្រៀបធៀបនឹងឆ្នាំមុនៗនោះទេ។ ចំណែកទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអាហ្រ្វិក បានឲ្យដឹងថា ការមានជំងឺចំនួន ១៤.៩៥៧ករណី និងការស្លាប់ចំនួន ៧៣៩ករណី ត្រូវបានរាយការណ៍ពីរដ្ឋចំនួន៧ ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងចំនួន ៧៨,៥ភាគរយនៃករណីថ្មីពីឆ្នាំ២០២២។

តែបើយោងតាមរបាយការណ៍ WHO បានបង្ហាញថា ការសង្ស័យពីការមានជំងឺ គឺចំនួន ២៩.៣៤២ករណី ហើយមានអ្នកស្លាប់ចំនួន ៨១២នាក់ នៅទូទាំងទ្វីបអាហ្រ្វិក គិតចាប់ពីខែមករា ដល់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំនេះ។ ជាមួយគ្នានេះ WHO បានបន្ថែមទៀតថា ការបញ្ជាក់សរុបចំនួន ២.០៨២ករណី ត្រូវបានរាយការណ៍ នៅទូទាំងពិភពលោក ក្នុងខែសីហាតែមួយ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm