[UPDATE] មនុស្សយ៉ាង ១៨២នាក់នាក់ ស្លាប់ និង ៧២៧នាក់រងរបួសក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់

2024/09/24 03:20:58 am        37

នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលលីបង់ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានប្រកាសពីចំនួនមនុស្សស្លាប់សរុបពីការវាយប្រហារកំពុងបន្តរបស់អ៊ីស្រាអែលលើទីក្រុងភាគខាងត្បូង និងភូមិដ្ឋានជាច្រើនទៀត កើនឡើងដល់ ១៨២នាក់ និងមនស្ស ៧២៧នាក់ផ្សេងទៀត រងរួស រួមទាំង រួមទាំងកុមារ ស្រ្តី និងគ្រូពេទ្យផងដែរ ។

ចំណែកការការធ្វើចរាចរណ៍ច្រើន ត្រូវបានគេសង្កេតឃើញមានផងដែរនៅថ្ងៃចន្ទនេះ ដោយធ្វើដំណើរឆ្ពោះទៅទិសខាងជើង ចេញពីទីក្រុងតំបន់ឆ្នេរភាគខាងត្បូង Sidon ស្របពេលដែលអ្នកស្រុកមួយចំនួន រត់ភៀសខ្លួនជាមួយទ្រព្យសម្បត្តិរបស់ពួកគេ ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងក្លាពេញមួយថ្ងៃនេះ ។

អ៊ីស្រាអែល បានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតនៃរលកវាយប្រហារតាមច្រកអាកាសលើគោលដៅរបស់ក្រុមហេសប៊ូឡា នាថ្ងៃចន្ទនេះ ហើយពួកគេបានព្រមានឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ដែលពួកគេអះអាងថា ក្រុមប្រដាប់អាវុធហេសប៊ូឡា លាក់ស្តុកអាវុធរបស់ខ្លួន ។

ការវាយប្រហារនេះ កាន់តែខ្លាំងក្លាឡើង ក្រោយការផ្ទុះអាវុធឆ្លងកាត់ព្រំដែនដ៏ខ្លាំងក្លាបំផុតនៅក្នុងជម្លោះរយៈពេលជិត ១ឆ្នាំកន្លងមកនេះ ស្របពេលដែលអ៊ីស្រាអែល ងាកមកផ្តោតសំខាន់លើតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន ជាកន្លែងដែលក្រុមហេសប៊ូឡា ផ្លោងគ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តហាម៉ាស់ ដែលបានកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        117
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm