វាយកូនគោល៖ ក្រុមវាយកូនគោលអាមេរិកបានការពារតំណែងជើងឯកព្រឹត្តិការណ៍ Ryder Cup បានសំរេចក្រោយយកឈ្នះក្រុមអឺរ៉ុបមិនលំបាក ១៩-៩។ មុនឈានដល់ថ្ងៃចុងក្រោយថ្ងៃអាទិត្យម្សិលមិញ ក្រុមវាយកូនគោលអាមេរិកដែលដឹកនាំដោយប្រធានក្រុម Steve Stricker បាននាំមុខដាច់ក្រុមអឺរ៉ុបដល់ទៅ ១១-៥ រួចទៅហើយ។

ជើងឯក The Open Championship, Collin Morikawa រកបានពិន្ទុដ៏មានសារសំខាន់នៅប្រកួតទី៥ ក្នុងចំណោម ១២ប្រកួតកាលពីថ្ងៃអាទិត្យដោយយកឈ្នះលើកីឡាករណ័រវេយ Viktor Hovland។ ក្រុមអឺរ៉ុបមានតែកីឡាករ ៣នាក់ប៉ុណ្ណោះបានយកឈ្នះគូប្រកួតអាមេរិករួមមាន Rory McIlroy យកឈ្នះ Xander Schauffele ៣-២ ខណៈ Ian Poulter យកឈ្នះ Tony Finau ៣-២ និង Lee Westwood យកឈ្នះ Harris English។ អ្នកសំរេចជ័យជំនះចុងក្រោយគេដើម្បីធានាថាអាមេរិកជាជើងឯកនោះគឺ Brooks Koepka ខណៈក្រុមអាមេរិកអបអរជើងឯក Ryder Cup របស់ខ្លួននៅចំពោះមុខអ្នកគាំទ្រម្ចាស់ផ្ទះប្រមាណ ៤ម៉ឺននាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍វាយកូនគោល Ryder Cup ត្រូវបានរៀបចំឡើងជារៀងរាល់ ២ឆ្នាំម្តងដែលសំរាំងកីឡាករជើងខ្លាំងរវាងសហរដ្ឋអាមេរិកប្រកួតជាមួយក្រុមអឺរ៉ុប រឺ PSG Tour ប្រកួតជាមួយ European Tour។ ៤៣លើកមកហើយដែល Ryder Cup ត្រូវបានរៀបចំឡើង ដោយយើងនិយាយតែប្រវត្តិអាមេរិក និងអឺរ៉ុបនោះគឺអាមេរិកឈ្នះជើងឯកសរុប ២៧លើក និងអឺរ៉ុបឈ្នះ ១១លើក។ ឆ្នាំ២០២៣ Ryder Cup នឹងផ្លាស់ទៅកាន់ទឹកដីអឺរ៉ុបវិញដោយទីក្រុង Rome ប្រទេសអ៊ីតាលីគឺជាម្ចាស់ផ្ទះ៕
អត្ថបទ៖នាង សុភាវុធ