សៀវភៅ "ឃាតកម្មក្រោយខ្នងសម្តេចតេជោ" បង្ហាញពីវីរភាពការពារ​សុខសន្តិភាព​របស់សម្ដេចតេជោ

2024/09/24 07:54:42 pm        341

ក្រុមអ្នកស្រាវជ្រាវកម្ពុជា បានរៀបរៀងនូវសៀវភៅមួយក្បាល ដែលមានចំណងជើងថា “ឃាតក​​ម្ម​ក្រោយ​ខ្នង​សម្ដេចតេជោ” ដែលបានបង្ហាញពីការលួចធ្វើឃាត លើសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ក៏ដូចជាបង្ហាញពីចិត្តមេត្តា និងការការពារសុខសន្តិភាពរបស់សម្ដេច មិនឲ្យ​កម្ពុជា​កើត​ឡើង​នូវភ្នក់ភ្លើងសង្គ្រាមជាថ្មី នៅក្នុងប្រទេសកម្ពុជា ។

ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២៤ នាបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ទុំ ប៉ែនវីរៈវិទូ ប្រធាន​ក្រុម​សម្របសម្រួល នៃការចង់ក្រងសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” មាន​ប្រសាសន៍​ថា សៀវភៅនេះ គឺជាឯកសារប្រវត្តិសាស្ត្រ និង​សម្រាប់​ស្រាវជ្រាវ​ដ៏​មាន​សារសំខាន់​មួយ ​ចំពោះប្រជាពលរដ្ឋ ជាពិសេសសិស្សនិស្សិត ដែលចង់ដឹងពីសកម្មភាពការដឹកនាំ និង​ការ​ប៉ុន​ប៉ង​ធ្វើឃាតកម្មលើសម្ដេចតេជោ កាលពីជាង២០ឆ្នាំមុន នៅក្នុងខេត្តសៀមរាប និង​ព្រឹត្តិការណ៍​ឃាតកម្មមួយចំនួនទៀត ។

ឯកឧត្តមបានបន្តថា ចំពោះប្រភព នៃការសម្ភាសន៍ ដែលដាក់ចូលក្នុងខ្លឹមសារសៀវភៅ សុទ្ធ​សឹង​តែ​ជា​អ្នក​បានឃើញពីព្រឹត្តិការណ៍ ហើយសៀវភៅនេះ ពិតជាបានបង្ហាញថា សម្ដេចតេជោ ជា​អ្នក​គោរព​ស្រឡាញ់​សិទ្ធិមនុស្សយ៉ាងពិតប្រាកដ មិនយកព្រឹត្តិការណ៍នៅពេលនោះ បង្កជាសង្គ្រាម ធ្វើ​ឲ្យ​កម្ពុជាមានការបង្ហូរឈាមជាថ្មី ។

សម្រាប់និស្សិតមកពីសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវិធី បាន​លើក​ឡើង​ថា សៀវភៅនេះ គឺពិតជាបានធ្វើឲ្យពួកគេ បានដឹងពីអ្វី ដែលមិនដឹងពីមុន ជាពិសេស​ព្រឹត្តិការណ៍​ការប៉ុនប៉ងធ្វើឃាត ចំពោះសម្ដេចតេជោ ដោយពួកគេបាន​កោត​សរសើរ​ពី​វីរភាព​សម្ដេច ដែលមានការអត់ធ្មត់ខ្ពស់ ទប់កំហឹង មិនបង្កសង្គ្រាម និងមិនតប់ត ចំពោះអំពើ​ប៉ុនប៉ង​ឃាតក​ម្ម​នោះ ។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ មាន​ប្រសាសន៍​ថា សៀវភៅឃាតកម្មក្រោយខ្នងសម្ដេចតេជោ រៀបរៀងឡើង ដោយមិនមានការ​បញ្ចេញ​បញ្ចូល​ខ្លឹមសារផ្ទាល់ខ្លួន គឺសុទ្ធសឹងតែជាសម្តីពិត នៃអ្នកដែលបានឃើញ ឬនៅក្នុង​ព្រឹត្តិការណ៍​ផ្ទាល់ ដែលព្រឹត្តិការណ៍នេះ បានបង្ហាញពីទង្វើរស្មោគគ្រោក របស់អ្នក​តាំង​ខ្លួន​ជា​អ្នក​ធិបតេយ្យ បែរជាប្រព្រឹត្តិសកម្មភាពចង់ធ្វើឃាត លើថ្នាក់ដឹកនាំទទួលបានការគាំទ្រ ពីប្រទេស ហើយបានទទួលជ័យជំនះ នៃការបោះឆ្នោតនាពេលនោះ ។

គួរបញ្ជាក់ថា ឃាតកម្មក្រោយខ្នងសម្ដេចតេជោ មានចំនួន១៦៨ទំព័រ មានចំនួន៤វគ្គ ដោយវគ្គទី១ និយាយពីអ្នកសម្លាប់ដែលតែងឱបថើប “ការប៉ុនប៉ងសម្លាប់លើកទី១ ទី២ និងទី៣”, វគ្គទី២. ក្បត់ជាតិ៣ជំនាន់ “ការប៉ុនប៉ងសម្លាប់លើកទី៤ និងលើកទី៥”, វគ្គទី៣. កម្រងកំណាព្យ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ ហ៊ុន សែន” និងវគ្គទី៤. សេចក្តីសន្និដ្ឋាន ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm