ផលិតផលកែច្នៃ និងវេចខ្ចប់ក្នុងស្រុក កំពុងមានទីផ្សារ និងទទួលបានការគាំទ្រប្រសើរជាងមុន

2024/09/24 08:50:19 pm        524

សហគ្រិនដែលជាម្ចាស់សហគ្រាសក្នុងស្រុក បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈ​ដែល​ការ​លក់​ផលិត​ផលរបស់ពួគគាត់ ទទួលបានការគាំទ្រ និងលក់ដាច់បានប្រសើរជាងមុន ហើយរំពឹងថា នឹង​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនថែមទៀត ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​។

សិប្បករដែលម្ចាស់សហគ្រាសកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក លើ​ក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់ងារអ្នកយក ព័ត៌មាន BTV ស្តីពីការលក់ និងការដាក់បង្ហាញផលិតផលខ្មែរ ដែល​រៀបចំ​ដោយ​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ នៅថ្ងៃទី ២២ ខែ កញ្ញា នេះថា ពាក់ព័ន្ធការរៀបចំ​ដាក់​តាំង​បង្ហាញ​ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួម ដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជា ការ​ផ្សព្វផ្សាយទៅដល់ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បី​ឲ្យ​ប្រជាជន​ជួយ​គាំទ្រផលិតផលក្នុងស្រុក ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ការចូល​រួម​គាំទ្រ​ពី​ប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យខ្សែច្រវាក់ ផលិតកម្ម​បាន​ដំណើរ​ការ ដែលជាផ្នែកមួយជួយគាំទ្រដល់កសិករជាអ្នកដាំដុះ ការលើកកម្ពស់វិស័យការងារ និង​ការ​បង្កើន​ចំណូលក្នុង សេដ្ឋកិច្ចជាតិជាដើម។

សិប្បករទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងមកដល់ពេលនេះ ផលិតផល​របស់​ពួក​គាត់​មួយចំនួន បានរុញ ចូលទីផ្សារធំៗជាបណ្តើរៗ និងការរុញចូលក្នុង​ផ្សារ​សមាគម​ខ្មែរ​ជា​ដើម បច្ចុប្បន្នឃើញថា, មានការលក់ដាច់ប្រសើរជាងពេលមុន, ហើយរំពឹងថា ចាប់ពីពេល​នេះ​ត​ទៅ ទីផ្សារធំៗនៅក្នុងស្រុក នឹងស្រូបផលិតផលរបស់ពួកគាត់កាន់តែច្រើន។

ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញ​ផលិត​ផល​ខ្មែរ​នេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីលើក​ទឹកចិត្ត​ដល់​សិប្បក​រ​ខ្មែរ​ដែល​ជា​អ្នក​ផលិត និងប្រជាពលរដ្ឋដែលជាអ្នកទិញ ឱ្យជួយគាំទ្រផលិតផល ខ្មែរ ។ ការ​ចូល​រួម​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ គឺជាការចូលរួមចំណែកបង្កើតការងារក្នុងស្រុក ជួយដល់ប្រជាជនឱ្យមានការងារធ្វើ និង​បង្កើត​ ប្រាក់ចំណូលដល់ប្រជាជន។ ជុំវិញបញ្ហានេះ សមាគមបាន​និង​កំពុង​ខិតខំ​យក​ចិត្ត​ទុក​ដាក់ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីចូលរួម លើកកម្ពស់ផលិតខ្មែរ ឱ្យមានការគាំទ្រ និង​មាន​ទីផ្សារ​លក់​ផលិតផលរបស់ពួកគាត់កាន់តែច្រើន។

ទាក់ទិនការ​ជួយដល់ផលិតករ សេវាករ និងសហគ្រិននេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានថ្លែង​នូវ​ការ​ប្តេជ្ញាចិត្តខ្ពស់ ក្នុងការ ចូលរួមជួយជ្រោមជ្រែង បណ្តុះគំនិតច្នៃប្រឌិតថ្មីៗ និងការ​ស្វែង​រក​ដៃ​គូ​ពង្រីកអាជីវកម្មជាដើម រួមជាមួយការជំរុញឱ្យសហគ្រិនចូលរួម ក្នុងព្រឹត្តិការ​ណ៍​ពិព័រណ៍​ផលិត​ផល​ផ្សេង​ៗឱ្យបានច្រើន ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីផ្សព្វផ្សាយ ការ​លក់​ផលិតផល និងការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm