ក្រុម​តា​លី​បង់​ព្យួរ​សាកសព​ដើម្បី​ព្រមាន​ក្រុម​ឧក្រិដ្ឋជន​

2021/09/27 07:13:44 pm        437

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​ព្យួរ​សាកសព​របស់​ក្រុម​ចាប់​ជំរិត​ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​សាធារណៈ ​ជា​អ្វី​ដែល​ពួកគេ​ហៅថា​ការព្រមាន​។ របាយការណ៍​រួម​ទាំង​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា ​បុរស ៤​នាក់​ដែល​បាន​ព្យាយាម​ចាប់ជំរិត​បុរស​ម្នាក់​ និង​ក្រុម​គ្រួសារ​របស់​គេ​នៅ​ទីក្រុង Herat ភាគ​ខាងលិច​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​តា​លី​បង់​។​

​សាកសព​ទាំង​ ៤នាក់​ត្រូវ​បាន​ដឹក​ទៅកាន់​ទីលាន​ចតុរង្គ​កណ្ដាល​ទីក្រុង និង​ផ្លូវបំបែក​ក្នុង​ទីក្រុង ​ហើយ​ព្យួរ​ដោយ​រថយន្តស្ទូច​កាលពី​ថ្ងៃ​សៅរ៍​។ មេបញ្ជាការ​តា​លី​បង់​ក្នុង​តំបន់​ម្នាក់​បាន​និយាយ​ថា ​ខ្លួន​មានបំណង​ដាស់តឿន​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្លួន​។​ គួររម្លឹកថា កាលពី​ពេលដែល​ក្រុម​តា​លី​បង់​កាន់អំណាចកាលពី​អតីតកាល ពួកគេ​បាន​អនុវត្ត ការដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរដូចជា​ការប្រហារជីវិត​ជា​សាធារណៈ និង​ការ​កាត់​អវយវៈ​ ដោយ​ធ្វើតាម​ការបកស្រាយ​យ៉ាង​ជ្រាលជ្រៅនៃ​ការបង្រៀន​របស់​សាសនា​អ៊ីស្លាម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm