ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន សន្យាកៀរគរ និងជំរុញអ្នកទេសចរ អ្នកវិនិយោគចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង

2024/09/24 09:43:04 pm        624

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និង​ជា​ប្រធាន​សភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បាន​ជម្រាប​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាថា ឈរលើ​កិច្ច​សហ​ប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ច​សហ​ប្រតិបត្តិការ​ដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមក​ទស្សនា និង​បណ្តាក់​ទុន​នៅកម្ពុជាឱ្យបានកាន់តែច្រើន។

ឯកឧត្តម វ៉ាង ហ៊ូនីង បានលើកឡើងដូច្នេះនៅក្នុងឱកាសជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​ប្រធាន​​រដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជន​ចិន​ក្នុង​រដ្ឋ​ធានី​ប៉េកំាង​។

ទំាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទាំងឯកឧត្តម វ៉ាង ហ៊ូនីង បានវាយតម្លៃខ្ព​ស់​ចំពោះ​កិច្ច​សហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថា នឹងជំរុញបន្ថែមទៀតនូវការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានពាំនាំនូវការនឹករឭកនិងការផ្តាំផ្ញើ សួរសុខទុក្ខពីចម្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏ដូចជាជូនចំពោះ ឯកឧត្តម វ៉ាង ហ៊ូនីង ផ្ទាល់ផងដែរ។

ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន បានអបអរសាទរជាថ្មីជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧ និងជាស្រ្តីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានកាន់តួនាទីដ៏ឧត្តុង្គឧត្តមនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមប្រធានរដ្ឋសភាហើយជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិនផង នោះ ក៏បានបង្ហាញពីឆន្ទៈមោះមុតរបស់ សម្តេច នៅក្នុងការចូលរួម ថែរក្សា និងលើកកម្ពស់ចំណងមិត្តភាពកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមវ៉ាង ហ៊ូនីង ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០១៦ ក្នុងការអមដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជិនពីង ។ ឯកឧត្តមសម្តែងក្តីរីករាយចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ក្រោមការដឹកនាំរបស់ឥស្សរជនបន្តវេន គឺសម្តេចមហាវបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កម្ពុជានឹងរីកចម្រើនកាន់តែឆាប់រហ័ស សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបញ្ជាក់ថាក្នុងនាមមិត្តដែកថែបរបស់កម្ពុជា ចិននឹងគំាទ្រកម្ពុជាដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍នេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “យើងសង្ឃឹមថា មិត្តចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ យើងក៏ត្រូវចាំបាច់ជំរុញបន្ថែមទៀតពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។ យើងត្រូវប្រឹងប្រែង ក្នុងការជំរុញឱ្យសម្រេចបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋភា ក៏បានជម្រាបជូន ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ពីលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេច ជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន កាលពីថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញ ប្រកបដោយភាពស្និទ្ធស្នាលនិងទទួលបានលទ្ធផលគួរជាទីមោទនៈ។

សម្តេចរដ្ឋសភាធិបតី ក៏បានជម្រាបជូន ឯកឧត្តមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ស្តីពីការធ្វើជាម្ចាស់ផ្ទះរបស់សភាកម្ពុជា សម្រាប់សម័យប្រជុំពេញអង្គរបស់សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលរៀបចំដោយសភាកម្ពុជា នៅថ្ងៃទី២៣-២៦ ខែវិច្ឆិកា ខាងមុខនេះ។ សភាកម្ពុជាបានគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសចិននិងសភាតំណាងប្រជាជនចិន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់បង្ហាញជាសក្ខីភាពនៃការចូលរួមលើកស្ទួយវប្បធម៌សន្ទនា ការដោះស្រាយជម្លោះដោយអហិង្សានិងអន់ឱន ការពង្រឹងតួនាទីការទូតសភា ដើម្បីពិភពលោកទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm