កម្ពុជា-បារាំង ចុះMOU ដើម្បីរៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ

2024/09/24 09:44:09 pm        716

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនVINCI CONSTRUCTION GRANDS PROJETS S.A.S នៃសាធារណរដ្ឋបារាំង។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និងលោក Junsereiwath SOK Economic Attaché តំណាងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាព នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ រៀបចំប្រតិបត្តិគម្រោង​សិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង ដែលគ្រោងជាមន្ទីរពេទ្យ ចូលរួមចំណែក​ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសេវាសុខាភិបាលប្រកបដោយបច្ចេកទេសខ្ពស់ ព្រមទាំងបម្រើឱ្យការបណ្តុះបណ្តាល និងធ្វើការសិក្សាស្រាវជ្រាវផងដែរ។

គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាដែលមានរយៈពេលប្រមាណជា ៩ខែនេះ ទទួលបានការគាំទ្រ​ពីរដ្ឋាភិបាលបារាំង ក៏ដូចជាឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-បារាំង។

នៅក្នុងពិធីនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន Vinci និង Assistance publique des Hôpitaux de Paris (AP-HP) ភាគីពាក់ព័ន្ធផ្សេងទៀតក្នុងគម្រោងនេះ ជាពិសេស​ស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង​តែម្តង ដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានជំរុញលើកទឹកចិត្តឱ្យភាគី​ពាក់ព័ន្ធទាំងអស់​ខិតខំ​អនុវត្តឱ្យសម្រេចនូវ គោលបំណងដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នានេះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm