ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់មិនគាំទ្រទីក្រុងមូស្គូទេ ខណៈមានការចោទប្រកាន់ពីការបញ្ជូនមីស៊ីលបាលីស្ទិកទៅរុស្ស៊ី

2024/09/24 10:30:00 pm        43


សារព័ត៌មាន The Guardian បានរាយការណ៍ថា នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) បានអះអាងថា ប្រទេសរបស់លោកមិនដែលគាំទ្រការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះឡើយ ហើយក៏បានបដិសេធថា មិនបានផ្គត់ផ្គង់មីស៊ីលបាលីស្ទិកដល់រុស្ស៊ីនោះដែរ។

កាលពីថ្ងៃទី១០ ខែកញ្ញា តាមរយៈសេចក្ដីរាយការណ៍លើបណ្ដាញសារព័ត៌មានមុននេះ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់អះអាងថា រុស្ស៊ីបានទទួលការដឹកជញ្ជូនមីស៊ីលបាលីស្ទិករយៈចម្ងាយជិតប្រភេទ Fath-360 របស់អ៊ីរ៉ង់។ នៅមួយថ្ងៃមុននោះ អ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានបញ្ជូនមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ីនោះទេ ដោយអះអាងថា របាយការណ៍ដែលកំពុងបន្តមាននេះ គឺជា «សង្គ្រាមចិត្តសាស្ត្រ»។

លោក Pezeshkian បានអះអាងនៅឯទីក្រុងញូវយ៉កថា៖ «យើងមានឆន្ទៈក្នុងការអង្គុយជាមួយអឺរ៉ុប និងអាមេរិក ដើម្បីធ្វើការសន្ទនា និងការចរចាគ្នា។ យើងមិនដែលបង្ហាញការពេញចិត្ត ឬគាំទ្រ ចំពោះការលុកលុយរបស់រុស្ស៊ីចូលដែនដីអ៊ុយក្រែននោះឡើយ»។

លោក Pezeshkian បានក្លាយជាប្រធានាធិបតីរបស់អឺរ៉ុង់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ហើយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានដំបូងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែង លោកក៏បានបដិសេធថា មិនបានផ្គត់ផ្គង់មីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ីដែរ។ លោក Pezeshkian បាននិយាយថា៖ «ប្រហែលជាមានការដឹកជញ្ជូនបែបនេះ កាលពីអតីតកាល។ ប៉ុន្តែខ្ញុំអាចធានាអ្នកថា មិនមានការដឹកជញ្ជូនបែបនេះទៅរុស្ស៊ីនោះឡើយ ចាប់តាំងពីខ្ញុំចូលកាន់តំណែង»។

ទាំងអ៊ុយក្រែន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីមានការបញ្ជាក់អំពីការបញ្ជូនមីស៊ីលទៅឲ្យរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm