ប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian បាននិយាយនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា លោក បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ជាមួយបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក។
ដោយអត្ថាធិប្បាយអំពីវិបត្តិអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំតុមូលជាមួយក្រុមអ្នកសារព័ត៌មាន លោកបានថ្លែងថា៖«យើងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមតុចរចាមួយជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោក Pezeshkian ត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់សម្តីដោយនិយាយថា ប្រទេសរបស់លោកមិនដែលបានអនុម័តនូវអ្វីដែលលោកពណ៌នាថា ជាការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែនទេ។
លោកបានបញ្ជាក់ថា៖«វាចាំបាច់ក្នុងការគោរពព្រំដែននៃប្រទេសនីមួយៗ។ លោក Pezeshkian បានបង្ហាញថា លោកជឿជាក់លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន «តាមរយៈការសន្ទនា»។
យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ លោកប្រធានាធិបតីអ៊ីរ៉ង់ ក៏បានច្រានចោលម្តងទៀតនូវការអះអាងរបស់ប្រទេសលោកខាងលិចដែលថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។