លោក Borrell៖ លោកខាងលិចត្រូវបង្កើនជំនួយ ដើម្បីរារាំងរុស្ស៊ី កុំឲ្យរុញអ៊ុយក្រែនទៅក្នុងភាពងងឹត

2024/09/24 10:33:46 pm        47


ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) បានលើកឡើងថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន នៅមុនរដូវរងា ដើម្បីធ្វើឲ្យប្រទេសនេះស្ថិតក្នុងភាពងងឹត និងត្រជាក់ ដោយនិយាយថា សម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ ត្រូវបង្កើនជំនួយផ្នែកការការពារដែនអាកាស សម្រាប់អ៊ុយក្រែន។

ចាប់តាំងពីមានការលុកលុយពេញលេញរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រព័ន្ធថាមពលរបស់អ៊ុយក្រែនត្រូវ បានកំណត់គោលដៅវាយប្រហារ ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ថាមពលមានកម្រិតទៅកាន់តំបន់មួយចំនួន ក្នុងរយៈពេលជាច្រើនម៉ោង ក្នុងមួយថ្ងៃ។ ហើយការវាយប្រហារទាំងនោះបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមុនរដូវរងា។

នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងទៅ ទីភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា កង្វះការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសអ៊ុយក្រែន អាចឈានដល់ ៦ជីហ្គាវ៉ាត់ ក្នុងរដូវរងារនេះ ពោលគឺប្រហែល ១ភាគ៣នៃតម្រូវការខ្ពស់បំផុត ដែលត្រូវបានរំពឹងទុក។

នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មានថា៖ «វាច្បាស់ណាស់ថា រុស្ស៊ីចង់ធ្វើឲ្យអ៊ុយក្រែនស្ថិតនៅក្នុងភាពងងឹត និងត្រជាក់។ រដូវរងាកំពុងជិតមកដល់ហើយ ហើយបន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើគោលដៅថាមពល សមត្ថភាពផលិតថាមពលរបស់អ៊ុយក្រែន ត្រូវបានកាត់បន្ថយ ២ភាគ៣»។



លោក Borrell បាននិយាយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប និងមុននេះ រដ្ឋមន្ត្រីរបស់ក្រុមប្រទេស G7 បានជួបពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha ផងដែរ ដើម្បីពិភាក្សាអំពីវីធីជួយអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm