អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដាញ៉ែល ហាហ្គារី (Daniel Hagari) បាននិយាយថា ក្រុមហេសបូឡារបស់ប្រទេសលីបង់ បានបាញ់រ៉ូកែតជាង ៩.000 គ្រាប់ និងយានដ្រូន ទៅលើ ប្រទេសអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣។
លោក ដាញ៉ែល បានអះអាងថា៖«ចាប់តាំងពីថ្ងៃទី ៨ ខែតុលាមក អង្គការភេរវកម្មហេសបូឡា (Hezbollah) បានបាញ់រ៉ូកែតជាង៩.000គ្រាប់ មីស៊ីលនិង យានដ្រូន ទៅលើគ្រួសារ ផ្ទះសម្តែង និងសហគមន៍អ៊ីស្រាអែល។ ក្នុងសប្តាហ៍ចុងក្រោយនេះ ក្រុមហេសបូឡា បានបាញ់រ៉ូកែតជាង ៧០០គ្រាប់ មីស៊ីល និងយានដ្រូន ដោយបានត្រូវចំផ្ទះជាច្រើនខ្នង នៅក្នុងប្រទេសអ៊ីស្រាអែល និងបង្ខំប្រជាជនអ៊ីស្រាអែលរាប់សែននាក់ ចូលទៅក្នុងជម្រកការពារពីការវាយប្រហារដោយគ្រាប់បែក។ លោកបានបន្ថែមថា៖ «ក្រុមហេសបូឡា មានគម្រោងធ្វើនៅភាគខាងជើងអ៊ីស្រាអែលនូវអ្វីដែល[ចលនាប៉ាឡេស្ទីន]ហាម៉ាស បានធ្វើនៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា» កាលពីឆ្នាំមុន។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋ ធានីហ្ស៊េរុយសាឡឹម។