ភ្ញៀវទេសចរខេត្តកំពត ចាប់ផ្តើមកម្រើកបន្តិចហើយ ក្រោយពេលស្ថានភាពកូវីដ១៩ល្អប្រសើរ

2021/09/27 07:51:58 pm        532

កំពត ៖ ក្រោយពេលប្រជាពលរដ្ឋទូទាំងខេត្តកំពត ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស្ថានភាពនៃការឆ្លងជំងឺបានធ្លាក់ចុះច្រើន ធ្វើឲ្យចំនួនភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត ក៏ចាប់ផ្តើមមានសកម្មភាពមកកម្សាន្តកើនឡើងបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា រយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ចំនួនភ្ញៀវទេសចរ មានកំណើនបន្តិចម្តងៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាក់ស្តែងនៅក្នុងសប្តាហ៍កន្លងទៅនេះ ខេត្តកំពតមានភ្ញៀវទេសចរមកសម្រាកកម្សាន្ត សរុបចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់ កើនឡើងប្រមាណ ៧ % ធៀបនឹងសប្តាហ៍មុន ក្នុងនោះ ក្នុងនោះទេសចរអន្តរជាតិផ្ទៃក្នុងចំនួន១៥៩នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្រោយពេលស្ថានភាព​ការ​ឆ្លងរីករាលដាល់ជំងឺកូវីដ១៩ នៅក្នុងខេត្តមានការថយចុះច្រើន ដោយសារប្រជាពលរដ្ឋ​ស្ទើរ​ទាំងអស់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឲ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានចាប់ផ្តើមនាំក្រុមគ្រួសារមកសម្រាកលម្អែនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត។

លោកបានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្ត បានបន្តចុះត្រួតពិនិត្យតាមគោលដៅ និង កន្លែងផ្តល់សេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធាន​សុវត្ថិភាព​ទេសចរណ៍ (SOP)ឲ្យបានល្អប្រសើរ ពិសេសវិធានការ ៣ការពារ ៣កុំ ការណែនាំការ​​ពាក់​ប័ណ្ណចាក់វ៉ាក់សាំង និង បិទផ្សាយសារអប់រំ អំពីជំងឺកូវីដ១៩ ។

លោកប្រធានមន្ទីរបានបន្ថែមថា ជារួមតាមការសួនាំ និងការសង្កេតឃើញជាក់ស្តែង ភ្ញៀវទេសចរ​បានចាក់វ៉ាក់សាំងគ្រប់គ្នាទាំងដូសជំរុញទី២ និងទី៣ ហើយភ្ញៀវទេសចរភាគច្រើនបានពាក់ម៉ាស់ មានអាល់កុល ជេល ឬទឹកថ្នាំសម្លាប់មេរោគប្រើប្រាស់ផ្ទាល់ខ្លួន និងរក្សាគម្លាត ចំណែកការ​ទទួលទាន​អាហារធ្វើឡើងជាលក្ខណៈគ្រួសារដាច់ៗពីគ្នា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm