ឯកឧត្តម ប៉ែន បូណា៖ សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់​សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជានិងអ្នកអានទូទៅ

2024/09/24 11:15:49 pm        675

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោកដែលរៀបរៀងឡើងដោយបន្ថែមបន្ថយខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ពិតពីសំណាក់សាក្សីរស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុតជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់និងជាអ្នកបើកបររថយន្តផ្ទាល់ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង។ ដូច្នេះ ឯកឧត្តមគឺជាសាក្សីសំខាន់ណាស់ដែលមិនត្រឹមតែបានផ្តល់ធាតុចូលដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះសម្តេចតេជោ ប៉ុណ្ណោះទេ ឯកឧត្តម មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារកំណត់ត្រាប្រវត្តិសាស្ត្រនេះផងដែរ។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា សៀវភៅ«ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់សៀវភៅនេះ គឺស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ៥លើក។ ដូច្នេះ បើគ្មានការចងក្រងជាសៀវភៅបែបនេះទេ ព្រឹត្តិការណ៍ទាំងអស់នេះនឹងត្រូវគេបំភ្លេចចោលទាំងស្រុងនាពេលខាងមុខ។ ប៉ុន្តែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍នៃការប៉ុនប៉ងយកជីវិតសម្តេចតេជោទាំងអស់ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ដើម្បីទុកឱ្យកូនខ្មែរបានអានតជំនាន់។

ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញផ្តល់បាឋកថាស្តីពី «គុណតម្លៃនៃការលះបង់របស់សម្តេចតេជោចំពោះកម្ពុជានិងប្រជាជនខ្មែរ» និងពិធីសម្ពោធជាផ្លូវការសៀវភៅដែលមានចំណងជើងថា «ឃាតកម្មនៅពីក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ដែលធ្វើឡើងនៅក្នុងសាលបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ សៀវភៅដែលមានកម្រាស់ ១៦៧ ទំព័រនេះ គឺជាស្នាដៃនិពន្ធនិងចងក្រងឡើងដោយគណៈកម្មការនិពន្ធមួយក្រុមដែលមានឯកឧត្តមឧត្តមសេនីយឯក មាស សុខុន ជាប្រធានក្រុមការងារស្រាវជ្រាវនិពន្ធ លោក អៀង ពិសី ជាអ្នកស្រាវជ្រាវនិពន្ធ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារសម្របសម្រួល ព្រមទាំងសមាជិកនៃគណៈកម្មការនិពន្ធជាច្រើនរូបទៀត។ សៀវភៅនេះ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិច៥ ដែលសុទ្ធសឹងជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះ ព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប គឺជាអំពើប៉ុនប៉ងសម្លាប់សម្តេចតេជោដ៏អាក្រក់ជាងគេបំផុតមួយពីសំណាក់គូប្រជែងនយោបាយ។ គ្រាប់រ៉ូកែត បេ៤០ ចំនួន៤គ្រាប់ ត្រូវបានគេដាក់បង្កប់នៅក្នុងគុម្ពផ្កាក្រដាស់នៅក្បែរផ្លូវដែលសម្តេចតេជោធ្វើដំណើរ។ ប៉ុន្តែ សំណាងល្អ មានតែមួយគ្រាប់ប៉ុណ្ណោះដែលបាញ់ចេញហើយផ្ទុះត្រូវបង់អង្គុយលេង​បណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមានអ្នករងរបួសមួយចំនួនទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm