ប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល បានបាញ់ស្កាត់រ៉ុក្កែតបាញ់ចេញដោយក្រុមឧទ្ទាមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសលីបង់ ចូលទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ ។
ការបាញ់ស្កាត់នេះ ត្រូវថតបាននៅលើមេឃនាពេលយប់ នៅត្រង់មុំចំនួន ២ផ្សេងៗគ្នា ដោយកាមេរ៉ារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
ការបាញ់គ្រាប់រ៉ុក្កែតនេះដែរ បានធ្វើឲ្យសំឡេងស៊ីរ៉ែនរោទិ៍ឡើងនៅទូទាំងតំបន់ ធ្វើឲ្យពលរដ្ឋអ៊ីស្រាអែល រត់ចូលទីជម្រក ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា បានឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្របពេលដែលមានការបាញ់គ្រាប់រ៉ុក្កែតចូលកាន់តែជ្រៅទៅក្នុងតំបន់ភាគខាងជើងអ៊ីស្រាអែល ខណៈដែលការវាយប្រហារតាមចក្រអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ បានសម្លាប់មនុស្សជិត ៣០០នាក់ ៕