ការិយាល័យប្រធានាធិបតី បាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង បានមើលឃើញផលប៉ះពាល់តិចតួចពីភាពតានតឹងនៅមជ្ឈិមបូព៌ា មកលើសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ និងចាត់វិធានការការពារ ប្រសិនបើចាំបាច់។
ទីប្រឹក្សាសន្តិសុខជាតិ លោក Shin Won-sik និង លោក Sung Tae-yoon ដែលជាប្រធានបុគ្គលិកប្រធានាធិបតីទទួលបន្ទុកគោលនយោបាយ បានកោះប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការកើនឡើងភាពតានតឹង នៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ច និងសន្តិសុខក្នុងស្រុក។
ក្រុមអ្នកចូលរួម បាននិយាយថា រហូតមកដល់ពេលនេះ វិបត្តិមានផលប៉ះពាល់តិចតួចលើទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ក៏ដូចជាការផ្គត់ផ្គង់ប្រេងឆៅ ឧស្ម័ន និងការដឹកជញ្ជូនតាមសមុទ្រ ប៉ុន្តែបានប្តេជ្ញាថា នឹងរក្សាការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភពនេះ ដើម្បីចាត់វិធានទប់ស្កាត់ នៅពេលចាំបាច់។
ពួកគេក៏បានពិនិត្យមើលសុវត្ថិភាពរបស់អ្នកស្រុកកូរ៉េ ក្រុមហ៊ុន កងទ័ព និងស្ថានទូត ក្នុងតំបន់ និងពិភាក្សាអំពីលទ្ធភាពដំណោះស្រាយការទូត រួមទាំងផែនការជម្លៀសរបស់ពួកគេ ក្នុងករណីមានអាសន្ន។