ទីភ្នាក់ងារសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានរាយការណ៍ពីការបាញ់ផ្លោងថ្មីនៃតំបន់ភាគខាងជើងនៃប្រទេសនេះ ចេញពីលីបង់។
យោងតាមកងទ័ព គ្រាប់រ៉ូកែតចំនួនគ្រាប់ ត្រូវបានបាញ់បង្ហោះ នៅព្រឹកនេះ ឆ្ពោះទៅជ្រលងភ្នំ Jezreel ។ គ្រាប់រ៉ូកែតមួយចំនួន ត្រូវបានស្ទាក់ចាប់ ខណៈគ្រាប់ផ្សេងទៀត បានធ្លាក់នៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅ។ កម្ទេចកម្ទ ក៏បានធ្លាក់ចុះមក បន្ទាប់ពីការស្ទាក់ចាប់បាន។ គ្មានការរងរបួស ត្រូវបានគេរាយការណ៍ទេ។
លើសពីនេះទៀត រ៉ូកែតប្រហែល ៥០គ្រាប់ ត្រូវបានបាញ់សំដៅទៅតំបន់ Upper Galilee ។ គ្រាប់រ៉ូកែត ភាគច្រើន ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាស ហើយគ្រាប់ផ្លោងជាច្រើន បានធ្លាក់ក្នុងសង្កាត់មួយចំនួន។ អគារជាច្រើន ត្រូវបានខូចខាត។ ឥឡូវនេះ រថយន្តពន្លត់អគ្គិភ័យ កំពុងបាញ់ពន្លត់ភ្លើងដែលបណ្តាលមកពីគ្រាប់ផ្លោង ។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍នោះទេ។