ក្រសួងការពារជាតិរុស្ស៊ី រាយការណ៍នៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ី TU-95MS ចំនួន ២គ្រឿងដែលមានសមត្ថភាពនុយក្លេអ៊ែរ បានធ្វើការហោះហើរពីលើដែនទឹកអព្យាក្រឹតនៅសមុទ្រ Bering ជិតំបន់ឆ្នេររដ្ឋ Alaska របស់សហរដ្ឋអាមេរិក ។
ពួកគេបាននិយាយបែបនេះ នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegam ដោយមានភ្ជាប់មកជាមួយរូបភាពវីដេអូឃ្លីប របស់យន្តហោះយោធា ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការហោះហើរនេះ ត្រូវបានធ្វើឡើងដោយអនុឡោមតាមច្បាប់អន្តរជាតិ ហើយយន្តហោះទម្លាក់គ្រាប់បែកនេះ ត្រូវបានអមជាមួយដោយយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ៕



