ស៊ុយអែតចោទអ៊ីរ៉ង់ថា បានលួចចូលសេវាផ្ញើសារ ក្រោយព្រឹត្តិការណ៍ដុតគម្ពីរកូរ៉ាន

2024/09/25 02:15:16 am        89

អាជ្ញាធរស៊ុយអែត នៅថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា អ៊ីរ៉ង់បានលួចចូលទៅក្នុងសេវាកម្មផ្ញើសារជាអក្សរ កាលពីឆ្នាំមុន ហើយបានផ្ញើសាររាប់ពាន់ដង ដើម្បីជំរុញឲ្យអ្នករស់នៅស៊ុយអែតសងសឹក ចំពោះអ្នកដុតគម្ពីរកូរ៉ាន។

ក្នុងឆ្នាំ 2023 បុគ្គលនៅក្នុងប្រទេសស៊ុយអែតជាច្រើនដង បានដុតសាស្ត្រាដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ិស្លាមជាសាធារណៈ ដោយបានដុតបញ្ឆេះឲ្យមានកំហឹង នៅក្នុងពិភពជនមូស្លីម និងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា អាចមានការវាយប្រហារដោយពួកជីហាដ។

សេវាសន្តិសុខស៊ុយអែត បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នគរបាលសន្តិសុខអាចអះអាងបានថា ក្រុមប្រព័ន្ធប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណេត បានធ្វើសកម្មភាពតំណាងឲ្យឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដើម្បីអនុវត្តយុទ្ធនាការជះឥទ្ធិពល»។ អង្គភាពនេះបានបន្តទៀតថា៖ «ក្នុងចំណោមអ្វីៗជាច្រើនផ្សេងទៀត គោលបំណងនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យគេយល់ថា ស៊ុយអែតជាប្រទេសរើសអើងអ្នកកាន់សាសនាអ៊ិស្លាម និងបង្កើតការបែកបាក់ ក្នុងសង្គម»។

ស៊ុយអែតកាលពីឆ្នាំមុនបានដំឡើងការព្រមានកម្រិតខ្ពស់ អំពីការមានអំពើភេរវកម្ម បន្ទាប់ពីមានហេតុការណ៍ដុតគម្ពីរកូរ៉ាន។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ អាជ្ញាធរអយ្យការស៊ុយអែត បាននិយាយថា ការស៊ើបអង្កេតបង្ហាញថា គឺជារដ្ឋអ៊ីរ៉ង់ តាមរយៈកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ដែលបានអនុវត្តប្រតិបត្តិការរំលោភទិន្នន័យ។

ទីភ្នាក់ងារស៊ុយអែត បានបញ្ជាក់ថា ខ្លួនបានកំណត់អត្តសញ្ញាណពួកក្រុមចោរព័ត៌មានវិទ្យាជាលក្ខណៈបុគ្គល ដែលអនុវត្តការរំលោភបំពាននេះ ប៉ុន្តែនឹងមិនមានការចោទប្រកាន់នោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm