នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានថ្លែងសន្ទរកថានៅកិច្ចប្រជុំកំពូលអនាគតអង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃចន្ទ ដោយលោកបានលើកឡើងពីសារៈសំខាន់នៃកំណែទម្រង់នៅក្នុងស្ថាប័នពិភពលោក ដើម្បីសម្រេចបានសន្តិភាព និងការអភិវឌ្ឍសកលលោក ។
លោក Modi បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា ជោគជ័យរបស់មនុស្ស គឺអាស្រ័យលើកម្លាំងសមូហភាព មិនមែនសមរភូមិប្រយុទ្ធនោះទេ ។
លោកបាននិយាយផងដែរពីប្រទេសរបស់លោក ធ្វើជាគំរូសម្រាប់ការលើកស្ទួយសហគមន៍ចេញពីភាពក្រីក្រ ។
លោក Modi និយាយថា ពួកយើងបានជួយលើកស្ទួយមនុស្ស ២៥០លាននាក់ចេញពីភាពក្រក្រីនៅក្នុងប្រទេសឥណ្ឌា ហើយពួកយើងបានបង្ហាញថា ការអភិវឌ្ឍប្រកបដោយចីរភាពអាចទទួលបានជោគជ័យ ។
លោកបន្តថា ពួកយើងបានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍មួយនេះ ជាមួយសកាលលោកខាងត្បូង ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃនេះដែរ បានកើតឡើងមុនការជជែកដេញទូទៅរបស់មហាសន្និបាត UN ដែលចាប់ផ្តើមនៅថ្ងៃអង្គារ ទី ២៤ ខែកញ្ញានេះ ៕