កម្ពុជាបង្ហាញពីឱកាស និងទីតាំងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគ ជូនដល់សភាពាណិជ្ជកម្ម​អាមេរិក

2024/09/25 05:35:21 pm        275

កម្ពុជាបង្ហាញពីឱកាសនៃការវិនិយោគ ជូនដល់សភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃ​ក្រប​ខ័ណ្ឌ​គោលនយោបាយវិនិយោគ ថ្មីៗ, វិធីសាស្រ្តគាំទ្រអាជីវកម្ម, និងការត្រៀម​ខ្លួន​ដើម្បី​បម្រើ​វិនិយោគិន​ឱ្យបានទាន់ពេល និងបានបង្ហាញពីទីតាំងយុទ្ធសាស្ត្រសម្រាប់ ឱកាសវិនិយោគ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ ជំនួបពិភាក្សាលើប្រធានបទ «បច្ចុប្បន្ន​ភាព​នៃ​បរិយាកាស​វិនិយោគនៅកម្ពុជា» ក្រោមការសម្របសម្រួលពីសភា ពាណិជ្ជកម្ម ទីក្រុងសាន់ហ្វ្រាន់​ស៊ីស្កូ ​ដោយមានការចូលរួមពីគណៈប្រតិភូ ធុរជនមកពីវិស័យពាក់ព័ន្ធ ដឹកនាំដោយលោក Crisostomo G. Ibarra ទីប្រឹក្សាផ្នែកច្បាប់ នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុង​រដ្ឋ​កាលីហ្វរញ៉ា, ក្នុងនោះគណៈប្រតិភូកម្ពុជា ក៏បាន ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សភាពាណិជ្ជកម្ម ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលជាម្ចាស់ផ្ទះ និងបាន​ជជែក​ពិភាក្សា​ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាព នៃការធ្វើពាណិជ្ជកម្មទាំងនៅកម្ពុជា និង​នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់។

ជុំវិញ​ជំនួបនេះ, គណៈប្រតិភូកម្ពុជា មានគោលដៅចម្បង បង្ហាញពីឱកាសនៃ​ការ​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជាក្របខ័ណ្ឌ គោលនយោបាយវិនិយោគថ្មីៗ វិធីសាស្រ្តគាំទ្រអាជីវកម្ម និងការ​ត្រៀម​ខ្លួន​ដើម្បី​បម្រើវិនិយោគិនឱ្យបានទាន់ពេលរបស់កម្ពុជា ដែលជា ប្រទេសមាន​ទីតាំង​យុទ្ធ​សាស្ត្រ​នៅ​ចំក​ណ្តាលអាស៊ាន។ ម៉្សាងទៀត, គោលដៅនៃជំនួបនេះ សំដៅសម្របសម្រួលទំនាក់ទំនង រវាង សហរដ្ឋអាមេរិក កាណាដា ជាមួយនិងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដើម្បី​កំណត់​អត្ត​សញ្ញាណ​ដៃគូពាណិជ្ជកម្មដែលមាន សក្តានុពល។

ក្នុងកិច្ចពិភាក្សានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេ​ច​អំពី​សក្តានុពល​នានារ​បស់​ព្រះរាជាណាចក្រកម្ពុជា ដោយសង្កត់ធ្ងន់លើសុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹង​ម៉ា​ក្រូ​សេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ និងត្រៀម​រួច​រាល់​សម្រាប់​បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាននិង​កំពុង​អភិវឌ្ឍ​ឱ្យ​កាន់​តែមា​ន ភាពសម្បូរបែប និងប្រទាក់ក្រឡា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់​ការ​រីក​លូតលា​ស់នៃ​វិស័យធុរកិច្ច ឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ​ច្រក​ចេញ​ចូល​តែ​មួយ ក្នុងការសម្របសម្រួល ជាមួយនឹងបែបបទនៃការ វិនិយោគ ដែលមានភាពបត់បែន សំដៅ​លើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុតសម្រាប់វិនិយោគិនបរទេសផងដែរ។

សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក បើតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មាន​ទំហំ​ទឹកប្រាក់សរុបជាង ៧ ៩២២ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១០ ភាគរយ បើធៀប​រយៈពេលដូចគ្នាឆ្នាំ ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន​បន្ត​រក្សាកំណើនល្អប្រសើរ និងបាន កំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm