Trump សន្យានាំយកការងារ និងរោងចក្រពីប្រទេសសម្ព័ន្ធមិត្ត និងចិន

2024/09/25 07:45:11 pm        219

លោក Donald Trump កាលពីថ្ងៃអង្ការ (ទី២៤ ខែកញ្ញា) បាននិយាយថា លោកនឹងព្យាយាម «នាំយក» ការងារផលិតកម្មពីបរទេស ក្នុងនោះរួមទាំងពីប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ប្រសិនបើលោកឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ដោយផ្តល់រង្វាន់លើកទឹកចិត្ត ដើម្បីជំរុញឲ្យក្រុមហ៊ុនព្រមផ្លាស់ទីទាំងទៅកាន់សហរដ្ឋអាមេរិកវិញ។

លោក Trump បានសន្យា «ធ្វើឲ្យមានឡើងវិញនូវផលិតកម្ម» ដែលជាចំណុចសំខាន់នៃផែនការសេដ្ឋកិច្ចរបស់លោក ហើយបាននិយាយថា លោកនឹងផ្តល់ឲ្យក្រុមហ៊ុនបរទេសនូវការបង់ពន្ធទាប និងបទប្បញ្ញត្តិតិចតួច ដើម្បីទាក់ទាញពួកគេ។

អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ នៅទីក្រុង Savannah ក្នុងរដ្ឋ Georgia (ចចចៀ) ដែលមានកំពង់ផែមួយ ក្នុងចំណោមកំពង់ផែធំជាងគេបំផុត នៅសហរដ្ឋអាមេរិក និងជាមជ្ឈមណ្ឌលផលិតរថយន្ត លោក Trump បានប្រាប់ថា៖ «យើងនឹងនាំយកការងារចេញពីប្រទេសផ្សេងទៀត។ យើងនឹងនាំយករោងចក្ររបស់ពួកគេមកកាន់ប្រទេសរបស់យើង»។

ជាមួយគ្នានេះ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ការបោះឆ្នោតជ្រើសរើសរូបលោក នឹងនាំឲ្យមាន «ការចាកចេញយ៉ាងច្រើន« នៃក្រុមហ៊ុនផលិតពីប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ក៏ដូចជាគូប្រជែងផ្នែកសេដ្ឋកិច្ច គឺប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក Trump ដែលជាសុន្ទរកថាសំខាន់ទី២ របស់លោក ស្តីពីសេដ្ឋកិច្ច ក្នុងខែនេះ កើតឡើងនៅពេលដែលរូបលោក និងអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ប្រជែងគ្នាបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិ ដូចជារដ្ឋចចចៀនេះជាដើម ដោយបង្ហាញថា ពួកគេនឹងក្លាយជាបុគ្គលដ៏ល្អបំផុត ក្នុងការជំរុញសេដ្ឋកិច្ចអាមេរិក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm