បាត់ដំបង៖ អាជ្ញាធរស្រុកមោងឫស្សី ដឹកនាំដោយលោក បឿន សុវណ្ណ អភិបាលរងស្រុក បានចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំព្រៃតូច និងឃុំកកោះ បានចំនួន៣ករណី និងបានកាប់បំផ្លាញវត្ថុតាំងឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង ។
បើតាមលោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេះ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់២៤ ខែកញ្ញា ឆ្នាំ២០២២៤ នៅចំណុចស្បូវឃ្លាំង បង្ក្រាបបានឡុកចាប់ត្រី ២គ្រឿង, សាច់មងប្រវែង៥ ០០ម៉ែត្រ, បង្គោលចំនួន ១៨០ដើម, កូនត្រីចំរុះចំនួន ២០គីឡូក្រោម លែងចូលបឹងធម្មជាតិវិញ, ទី២. ចំណុចអាជ្រឹង បង្ក្រាបបានឡុកចាប់ត្រី ២គ្រឿង, សាច់មងប្រវែង ៤៥០ម៉ែត្រ, បង្គោលចំនួន ១៥០ដើម, កូនត្រីចំរុះចំនួន ១០គីឡូក្រាមលែងចូលបឹងធម្មជាតិ និងទី៣ .ចំណុចបឹងយាយរុំា បង្ក្រាបបានឡុកចាប់ត្រីចំនួន ២គ្រឿង សាច់មងប្រវែង ៤០០ ម៉ែត្រ១០គីឡូក្រាម ប្រលែងចូលបឹងធម្មជាតិវិញ បង្គោល ១៥០ដើម ៕





