ដោយធ្វើតាមក្រុមហ៊ុនបណ្ដាញសង្គម Meta និង YouTube បណ្ដាញសង្គម TikTok បានឲ្យដឹងថា ខ្លួនបានសម្រេចលុបគណនីប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី។ វេទិកានេះបានលុបគណនីរបស់ប្រព័ន្ធផ្សព្វផ្សាយ RT (ពីមុនជា Russia Today) និង Sputnik។
ការលុបគណនីនេះត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារ (ទី២៣ ខែកញ្ញា) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាញសង្គម TikTok ដើម្បីការពារការបោះឆ្នោត នៅសហរដ្ឋអាមេរិក៕