នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋស្រីលង្កាភ្ញាក់ឡើងឃើញសេចក្តីរាយការណ៍លើទំព័រកាសែតនិយាយថា ប្រធានាធិបតីជាប់ឆ្នោតលោក Anura Kumara Dissanayake បានរំលាយសភា ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតសភាមុនអាណត្តិ នៅក្នុងប្រទេសជំពាក់បំណុលមួយនេះ ។
លោក Dissanayake បានប្រកាសការសម្រេចចិត្តរបស់លោកនៅក្នុងការជូនដំណឹងដល់កាសែតរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ប៉ុន្តែពលរដ្ឋស្រីលង្កាមួយចំនួន នៅតែមិនជឿជាក់ថា វានឹងផ្លាស់ប្តូរច្រើនលើរបត់នយោបាយនោះទេ ។
លោក Ampitiye Rohana វ័យ ៦១ឆ្នាំ គឺជាពាណិជ្ជករមួយរូប និយាយថា នេះគ្រាន់តែជាការចំណាយដ៏ធំធេងមួយផ្សេងទៀតប៉ុណ្ណោះ ខណៈដេលពលរដ្ឋផ្សេងទៀតដូចជាម្ចាស់ហាងលោក Ranjith Rajapaksa យល់ឃើញថា ការរំលាយសភា គឺជារឿងល្អ ។
ការជូនដំណឹងនេះ និយាយថា ការបោះឆ្នោតសភា នឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ហើយសភាបន្ទាប់ នឹងកោះប្រជុំនៅថ្ងៃទី ២១ ខែវិច្ឆិកា ។
គួររំឭកថា ការបោះឆ្នោតសភាលើកចុងក្រោយនៅស្រីលង្កា បានរៀបចំឡើងកាលពីថ្ងៃទី ២០២០ ខែសីហា ។ ក្រុមតំណាងរាស្រ្ត នឹងត្រូវជ្រើសរើសសម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ ៕