មហាសន្និបាត UN៖ ប្រមុខ UN ថ្កោលទោសនយោបាយគេចពីការទទួលខុសត្រូវ ពាក់ព័ន្ធនឹងសង្គ្រាម

2024/09/25 10:52:22 pm        88


អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃអង្គារ (ទី២៤ ខែកញ្ញា) បានថ្កោលទោសដល់ការកើនឡើងជាលំដាប់នៃរដ្ឋាភិបាល និងក្រុមផ្សេងទៀត ដែលជឿជាក់ថា ពួកគេ «ទទួលបានសិទ្ធិរួចពីការជាប់ទោសទណ្ឌ» ពោលគឺមិនចាំបាច់ទទួលខុសត្រូវអ្វីទាំងអស់ ដោយលោកលើកឡើងពីសង្គ្រាម នៅអ៊ុយក្រែន តំបន់ហ្កាហ្សាស្ទ្រីប និងស៊ូដង់។

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ លោក Guterres បានប្រាប់បណ្ដាមេដឹកនាំពិភពលោកថា៖ «ពួកគេអាចជាន់ឈ្លីច្បាប់អន្តរជាតិ។ ពួកគេអាចបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។ ពួកគេអាចលុកលុយប្រទេសមួយផ្សេងទៀត បំផ្លាញសង្គមទាំងមូល ឬមិនយកចិត្តទុកដាក់ទាល់តែសោះ ចំពោះសុខុមាលភាពរបស់ប្រជាជនខ្លួន។ ហើយគ្មានអ្វីនឹងកើតឡើងចំពោះពួកគេទេ»។ លោកបានសង្កត់ធ្ងន់ថា៖ «កម្រិតនៃនិទណ្ឌភាព ក្នុងពិភពលោក គឺជានយោបាយរឿងមិនអាចការពារបានខាងនយោបាយ និងមិនអាចអត់ឱនឲ្យបានខាងសីលធម៌»។

ការវាយលុករបស់អ៊ីស្រាអែលរយៈពេលជិត ១ឆ្នាំ នៅតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធ ឥឡូវនេះ គំរាមកំហែងរាលដាលដល់ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលបានវាយប្រហារលើក្រុមហេសបូឡាជាង ១.០០០គោលដៅ កាលពីថ្ងៃចន្ទ (ទី២៣ ខែកញ្ញា) ហើយលោក Guterres បានអង្វរករដោយអន្ទះសារសុំឲ្យបន្ថូរបន្ថយភាពតានតឹង។

ចំណែករុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយជម្លោះបានកើនឡើងខ្លាំងទៅៗ នាពេលថ្មីៗនេះ។ ហើយលោក Guterres បាននិយាយថា៖ «ជនស៊ីវិលកំពុងជួបនឹងផលវិបាក ដោយចំនួនអ្នកស្លាប់កើនឡើង ហើយជីវិត និងសហគមន៍រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ» ដោយលោកបន្ថែមថា វាដល់ពេលហើយ ក្នុងការមានសន្តិភាពដែលផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។

ចំណែកនៅប្រទេសស៊ូដង់វិញ លោក Guterres បានថ្កោលទោស ចំពោះ «ការតស៊ូដណ្ដើមអំណាចដ៏ឃោរឃៅ» រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ដែលបានផ្ទុះក្លាយជាសង្រ្គាម កាលពីពាក់កណ្តាលខែមេសាឆ្នាំមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm