រដ្ឋមន្ត្រីលីបង់កាលពីថ្ងៃអង្គារ បានប្រកាសវិធានការផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន ២៧.០០០នាក់ ពីភាគខាងត្បូងប្រទេសលីបង់ និងការផ្អាកសកម្មភាពអប់រំ រហូតដល់ចុងសប្តាហ៍ ដោយសារការវាយឆ្មក់របស់អ៊ីស្រាអែល នៅបន្ត។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលីបង់ ណាស់សឺ យ៉ាសស៊ីន (Nasser Yassiន) បាននិយាយថា មនុស្សចំនួន ២៧.000នាក់ ដែលបានផ្លាស់ទីលំនៅ កំពុងជ្រកកោន នៅក្នុងជម្រកចំនួន ២៥២។
លោក យ៉ាសសីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់គណៈកម្មាធិការគ្រាអាសន្នថ្នាក់រដ្ឋ មន្ត្រីថា៖«បន្ទប់ប្រតិបត្តិការថ្នាក់ជាតិ និងគណៈកម្មាការសង្គ្រោះជាន់ខ្ពស់ ត្រូវបានធ្វើឲ្យដំណើរការ ដើម្បីធានានូវតម្រូវការជាមូលដ្ឋានរបស់ជនភៀសខ្លួន»។
សម្រាប់ផ្នែករបស់ខ្លួន រដ្ឋមន្ត្រីក្រសួងអប់រំ និងឧត្តមសិក្សា លោក អាបាស ហាឡាប៊ី (Abbas Halabi) បានផ្អាកសកម្មភាពអប់ រំក្នុងប្រទេស រហូតដល់ចុងសប្តាហ៍នេះ ខណៈដែលទាមទារឲ្យបើកសាលារៀនសាធារណៈ ដើម្បីទទួលប្រជាជន ដែលត្រូវបានជម្លៀសទាំងនោះ។
លោកបានបន្តថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ការបិទស្ថាប័នអប់រំ និងវិជ្ជាជីវៈ នៅក្នុងតំបន់រដ្ឋបាលភាគខាងត្បូងគឺ Nabatieh Bekaa Baalbek-Hermel និងជាយក្រុងភាគខាងត្បូង នឹងត្រូវអូសបន្លាយ រហូតដល់ចុងសប្តាហ៍នេះ។