ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បានរាយការណ៍ថា យោធាអ៊ីស្រាអែល បានបំផ្លាញអគារលំនៅដ្ឋានប្រហែល ៨០ និងអគារផ្សេងៗទៀត នៅតំបន់វេសបែង(West Bank)។
កាលពីថ្ងៃចន្ទ កងកម្លាំងរបស់អ៊ីស្រាអែលដែលគាំទ្រដោយអាវុធធុនធ្ងន់ បានវាយឆ្មក់ចូលទីក្រុង Adna ដោយវាយកម្ទេចផ្ទះឯកជនមួយខ្នងដែលកំពុងសាងសង់ ដោយបានលើកការសាងសងនេះ គ្មានការអនុញ្ញាត។ សារព័ត៌មាន WAFA បានបន្ថែមថា លើសពីនេះ ពួកគេ បានបំផ្លាញអគារកសិកម្មជាច្រើន នៅក្នុងតំបន់នេះ។ មុននេះ ក្រុមអ្នកឈូសឆាយយោធា ក៏បានវាយកម្ទេចអគារពីរជាន់ ដែលមានមនុស្សចំនួន៧ នាក់ នៅក្នុងនោះ។
អាជ្ញាធរប៉ាឡេស្ទីន បានរាយការណ៍ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ យោធាអ៊ីស្រាអែល បានកម្ទេចអគារសរុបចំនួន ៧៨ នៅទូទាំងទីក្រុង Bethlehem, Jenin, Jerusalem, Nablus, Ramallah, Tubas, Tulkarm និង Hebron។ អគារទាំងនោះ រួមមានផ្ទះឯកជនចំនួន ៣៦ អគារកសិកម្មចំនួន ១៣ និងអគារមិនមែនលំនៅឋានចំនួន ៨។ លើសពីទៅទៀតនោះ អាជ្ញាធរអ៊ីស្រាអែល បានជូនដំណឹងអំពីផែនការរបស់ពួកគេ ក្នុងការអគារចំនួន ៧៤បន្ថែមទៀត នៅក្នុងទីក្រុង Bethlehem, Jerusalem, Salfit, Tubas និង Hebron នាពេលខាងមុខនេះ។