សេតវិមាន៖ លោក Biden និង Zelensky គ្រោងនឹងពិភាក្សាអំពីការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី

2024/09/25 11:17:37 pm        29

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន Joe Biden គ្រោងនឹងពិភាក្សាអំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធរបស់អាមេរិក ចូលទៅជ្រៅ នៅក្នុងប្រទេសរុស្ស៊ី នៅពេលជួបជាមួយសមភាគីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Vladimir Zelensky) នៅសេតវិមាន នៅថ្ងៃទី ២៦ ខែកញ្ញានេះ។ 

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់អ្នកសារព័ត៌មានអន្តរជាតិថា៖« លោកប្រធានាធិបតី បានប្រកាន់ខ្ជាប់ថា គោលនយោបាយរបស់យើង គឺថា សមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក គឺមិនត្រូវប្រើប្រឆាំងនឹងគោលដៅ នៅក្នុងប្រទេសរុស្ស៊ីទេ។ គាត់មិនបានធ្វើការផ្លាស់ប្តូរគោលនយោបាយនោះទេ។ គាត់នៅតែរក្សាជំហរនេះដដែល។ នោះហើយជាការណែនាំដែលថា យើងបានផ្តល់ឲ្យអ៊ុយក្រែន។ យើងយល់ថា ពួកគេបានស្នើសុំឲ្យមានការផ្លាស់ប្តូរ»។ «ខ្ញុំប្រាកដថា បញ្ហានេះ នឹងកើតឡើង។ ប៉ុន្តែគាត់មិនបានផ្លាស់ប្តូរទស្សនៈរបស់គាត់ដែលថា ការប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក អាវុធរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១២ ខែកញ្ញាថា អ៊ុយក្រែនមិនអាចធ្វើការវាយប្រហារ នៅក្នុងទឹកដីរុស្ស៊ីដោយគ្មានជំនួយពីលោកខាងលិចបានទេ ព្រោះវាត្រូវការព័ត៌មានសម្ងាត់ពីផ្កាយរណប និងទិន្នន័យហោះហើរ ដើម្បីធ្វើដូច្នេះ។ យោងតាមលោកប្រធានាធិបតី ការជជែកដេញដោលគ្នានាពេលបច្ចុប្បន្នក្នុងចំណោមបណ្តាប្រទេសណាតូ មិនមែនគ្រាន់តែអំពីសក្តានុពលរបស់ទីក្រុងគីវនៃការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងធ្វើការសម្រេចចិត្តជាសំខាន់ថាតើត្រូវចូលរួមដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែនដែរឬទេ។ លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងឆ្លើយតបទៅនឹងការគំរាមកំហែង ដែលនឹងត្រូវបានធ្វើឡើងចំពោះប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm