គ្រឿងញៀន ​នៅតែ​ជា​បញ្ហា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សុខុមាលភាព​ និង​ការ​អភិវឌ្ឍ​សង្គម​

2021/04/27 09:59:58 am        26

​កំពត៖ ផ្អែក​តាម​សភាពការណ៍​គ្រឿងញៀន​ខុសច្បាប់ ទាំង​នៅ​ក្នុង​ក្របខណ្ឌ​អន្តរជាតិ និង​នៅក្នុង​តំបន់​នៅតែ​បង្ហាញ​ឲ្យ​ឃើញ​ថា តម្រូវការ​គ្រឿងញៀន​សំយោគ​មាន​កំណើន​ខ្ពស់ ជា​មួយគ្នានេះ​សកម្មភាព​ផលិត​គ្រឿងញៀន នៅ​ក្នុង​តំបន់​ភាគច្រើន ប្រព្រឹត្ត​ដោយ​ឧក្រិដ្ឋជន​ប្រដាប់​អាវុធ និង​ទទួល​មូលនិធិ ពី​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​អន្តរជាតិ ហើយ​បាន​នឹង​កំពុង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជាង​មុន បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សុខុមាលភាព និង​ការអភិវឌ្ឍ​សង្គម​។​


​នេះ​បើ​តាម​ប្រសាសន៍​របស់ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គ​លេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​។


​ឯកឧត្ដម ​បាន​បន្ត​ថា ដើម្បី​កាត់បន្ថយ និង​ឈាន​ទៅ​លប់​បំបាត់​បទល្មើស​ជួ​ញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា អាជ្ញាធរ សមត្ថកិច្ច​ជំនាញ និង​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​អនុវត្ត​វិធានការ​ចំនួន​៧​ចំណុច ៖​ទី​១. ការអប់រំ​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និង​បដិសេធ​គ្រឿងញៀន​, ទី​២. ការ​ព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាល​វិជ្ជាជីវៈ បំណិន​ជីវិត ការ​ធ្វើសមាហរណកម្ម និង​ចាក​ចេញពី​គ្រឿងញៀន ៣. ការ​ពង្រឹង​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​, ៤. ការត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​, ៥. កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​, ៦. កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ដៃគូ​អភិ​វ​ឌ្ឈ​ន៍​នានា និង ៧. ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​


​ឯកឧត្ដម ​ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​វាយតម្លៃ​សភាពការណ៍ នៃ​ការ​ចរាចរ​គ្រឿងញៀន ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ក្របខណ្ឌ​ក្នុង​តំបន់ នៅតែ​បង្ហាញ​ឃើញ​ថា បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ជាង​មុន ដែលជា​កត្តា​មួយ​ជះឥទ្ធិពល​មកលើ​កម្ពុជា ធ្វើឱ្យ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់ និង​បាន​គំរាមកំហែង តាមរយៈ​ការ​ចរាចរណ៍​ឆ្លងកាត់ និង​ហូរ​ចូល​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​បញ្ហា​ប្រៃសណីយ៍​។​


​ឯកឧត្ដម​ជាវ តា​យ​ស្នើ​ដល់​អាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ និង​កងកម្លាំង​ទាំងអស់ ត្រូវ បង្កើន​ការអប់រំ​ផ្សព្វផ្សាយ លើក​កម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​យ៉ាងសកម្ម​ផុលផុស​គ្រប់​ផ្នែក​គ្រប់​វិស័យ ទាំង​រដ្ឋ និង​ឯកជន​។​


​តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៣៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២១២​នាក់ ស្រី​១៣​នាក់ ចាប់​យក​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ៦០២​កញ្ចប់ ទម្ងន់​៦៤៤,១៧​ក្រាម​, ប្រភេទ​ម៉ា​ទឹកកក​៨​កញ្ចប់​ធំ និង​៥៥​កញ្ចប់​តូច ទម្ងន់​៤៣,៤៥​ក្រាម រួម​នឹង​ប្រភេទ​គ្រឿងញៀន​ផ្សេងៗ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​៕​


អត្ថបទ៖ អាន សារីម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm