
សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជិតបីពាន់គ្រួសារ ក្នុងចំណោមជាង ៧ពាន់គ្រួសារ ដែលកំពុងស្ថិតនៅក្នុងបន្ទាត់ហាមឃាត់(តំបន់ក្រហម) នៅក្នុងខេត្តសៀមរាបនោះ បានទទួលអាហារផ្គត់ផ្គង់ជាបន្តបន្ទាប់ពីរដ្ឋបាលខេត្ត ខណៈដែលពួកគាត់ទាំងនោះ កំពុងជួបការលំបាកក្នុងជីវភាពប្រចំាថ្ងៃនោះ។
អាហារដែលបានយកទៅផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហមនេះ គឺជាអំណោយមនុស្សធម៌របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប ដោយរហូតដល់ថ្ងៃទី២៧ ខែកញ្ញានេះ គឺបានចំនួន ២,៦៧៨គ្រួសារ លើចំនួនសរុបជាង៧ពាន់គ្រួសារ។







